បរទេស៖ មកដល់ពេលនេះបញ្ហាហិរញ្ញវត្ថុរបស់ក្លឹបយក្សអេស្បាញ Barcelona នៅតែបន្តនៅឡើយហើយោជឿជាក់ថាក្លឹបនេះនឹងត្រូវតែបន្តការកាត់បន្ថយប្រាក់កម្រៃនិងប្រាក់ចំណាយជាច្រើនទៀតក្នុងរយៈពេល១ឬ២ឆ្នាំទៀតមុនពេលអាចនាំយកកីឡាករខ្លាំងនិងល្បីឈ្មោះមកវិញបាន។
The Goal បានស្រាវជ្រាវរកឃើញថា Barcelona នៅតែបន្តមានបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរនៅឡើយទោះបីជាបានបន្ទាបប្រាក់កម្រៃកីឡាករយ៉ាងច្រើនកន្លងមកក្តីជាក់ស្តែងដូចជាការចាកចេញរបស់ Luiz Suarez, Antoine Griezmann និងកំពូលកីឡាករ Lionel Messi ជាដើម។
មកដល់ពេលនេះ Barcelona អាចសន្សំបានដល់ទៅ២០០លានអ៊ឺរ៉ូក្នុងមួយឆ្នាំពីប្រាក់ខែរបស់កីឡាករប៉ុន្តែជាក់ស្តែងទំហំចំណាយប្រចាំឆ្នាំនៅតែច្រើននៅឡើយពោលគឺលើសពី៣០០លានអ៊ឺរ៉ូដែលជាចំនួនលើសការកំណត់របស់លីគកំពូល La Liga៕
មតិយោបល់