កំពង់ឆ្នាំងៈ គ្រោះថ្នាក់ចរាចរណ៍បានធ្វើអោយមនុស្ស០៧នាក់បានស្លាប់ និង២៩នាក់ផ្សេង
ទៀតបានរងរបួសធ្ងន់និងស្រាល នៅក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១១
ខែសីហា ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៤ នៅក្នុងខេត្តកំពង់ឆ្នាំង ដោយសារតែមិនគោរពច្បាប់ចរាចរណ៍។
លោក អៀរ ប៊ុនធឿន នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបានអោយដឹងថា៖ នៅក្នុងរយៈពេល១ខែកន្លងមកនេះក្នុងខេត្តកំពង់ឆ្នាំង គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៥លើកគឺកើនឡើងលើសខែមុនចំនួន០៣លើក ដែលបណ្តាលអោយមនុស្សស្លាប់០៧នាក់ និង របួសធ្ងន់ ស្រាល២៩នាក់ ក្នុងនោះរបួសធ្ងន់១៤នាក់ ស្រី៣នាក់ របួសស្រាល១៥នាក់ ហើយ បានបង្កអោយខូចខាតរថយន្តចំនួន០៨គ្រឿង ខូចធ្ងន់០៤គ្រឿង ខូចខាតម៉ូតូ១៤គ្រឿង ខូច ធ្ងន់៣ គ្រឿង ខូចកង់១គ្រឿង ខូចយានយន្តកែច្នៃ២គ្រឿង។
នៅក្នុងករណីគ្រោះថ្នាក់ខាងលើសមត្ថកិច្ចបានស្រាវជ្រាវឃើញមូលហេតុនៃគ្រោះថ្នាក់គឺ៖បើកបរហួសល្បឿនកំណត់០៥លើក មិនគោរពសិទ្ធអទិភាព០៦លើក បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់០២លើក បើកបរក្នុងស្ថានភាពស្រវឹង០២លើក និងរកឃើញអ្នកជិះម៉ូតូមានគ្រោះថ្នាក់ដោយមិនពាក់មួកសុវត្ថិភាពចំនួន០៨នាក់ និងអ្នកពាក់មួកសុវត្ថិភាពមានចំនួន០៥នាក់។
គ្រោះថ្នាក់ខាងលើនេះបានកើតឡើងលើផ្លូវជាតិលេខ៥ចំនួន០៩លើក លើផ្លូវជាតិលេខ៥៣ចំនួន០២លើក ផ្លូវ១៥៣ចំនួន១លើក ផ្លូវ១៥០.១លើក លើផ្លូវក្រាលកៅស៊ូក្នុងខេត្តចំនួន០២លើក និងផ្លូវក្រាលគ្រួសក្រហមចំនួន០១លើក។
គ្រោះថ្នាក់ទាំងនោះបានកើតឡើងនៅក្នុងស្រុកសាមគ្គីមានជ័យចំនួន០៣លើក ស្រុកកំ ពង់ត្រឡាចចំនួន០១លើក ស្រុករលាប្អៀរចំនួន០៣លើក ក្រុងកំពង់ឆ្នាំង០២លើក ស្រុក បរិបូរណ៍០២លើក និងស្រុកទឹកផុស០៤លើក។បានកើតឡើងរវាងរថយន្តបុករថយន្ត០២លើក រថយន្តនិងម៉ូតូ០១លើក រថយន្តនិងយាន្តយន្តកែច្នៃ០១លើក ម៉ូតូនិងម៉ូតូ០៤លើក ម៉ូតូនិងកង់១លើក រថយន្តនិងអ្នកថ្មើរជើង៣លើក ម៉ូតូគ្រោះថ្នាក់ដោយចៃដន្យ១លើក។
កន្លងមក លោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រ ធានគណៈកម្មការត្រួតពិនិត្យសុវត្តិភាពចរារណ៍ខេត្ត បានអំពាវនាវដល់អ្នកប្រើប្រាស់ ផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍អោយបានម៉ឺងម៉ាត់ទាំងអស់គ្នា និងត្រូវចេះយោគយល់អធ្យាស្រ័យអោយគ្នាក្នុងពេលបើកបរ ទើបអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍និងអាយុជីវិតយើងបាន ព្រោះគ្រោះថ្នាក់ចរាចរណ៍គឺជាគ្រោះថ្នាក់មួយដែលយើងអាចជៀសវាងបាន ដែលពេលខ្លះយើងមិនបុកគេទេ តែគេមកបុកយើងនិងមិនអាចដឹងខ្លួនមុនបានឡើយ ដូច្នេះ ត្រូវចងចាំនូវអនុសាសន៍ដ៍ថ្លៃថ្លារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុ ជាផ្តែផ្តាំថា«ថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍»៕
មតិយោបល់