ព័ត៌មានជាតិ

សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​និង​មេព្រៃ​សហការគ្នា​ចាប់​បាន​រថយន្ត​កាមរី​សេរី ៩៥​មួយ​គ្រឿង​ឈើ​ក្រញូង​២២​ដុំ​

​កំពង់ឆ្នាំង​៖​រថយន្ត​១​គ្រឿង​ដឹក​ឈើ​ក្រញូង​២២​ដុំ ត្រូវបាន​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​បរិបូណ៌​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ុស្តិ៍​សន្តិសុខ​ឈរជើង​នៅក្នុង​ស្រុក​បរិបូរណ៌ ស្ទាក់​ចាប់បាន​។​ករណី​បង្ក្រាប​បាន​រថយន្ត​ដឹកឈើ​ក្រញូង​ខាងលើនេះ​បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​ខាង​មុខ​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌​។​

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ប៉ុស្តិ​សន្តិសុខ ប្រចាំការ​នៅ​ក្នុង​ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៌​បាន​អោយដឹង​ថា​៖​មុន​ពេល​បង្ក្រាប​រថយន្ត​ដឹក​ឈើប្រណិត​ខាងលើនេះ គឺ​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រភព​របស់​ខ្លួន​ថា​មាន​រថយន្ត​ដឹក​ឈើប្រណិត​ពី​ខេត្ត​ពោធិសាត់​ឆ្ពោះទៅ​កាន់​ទីក្រុង​ភ្នំពេញ ពេលនោះ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត ក៏​បាន​សហការគ្នា​ជាមួយ​សមត្ថកិច្ច​សង្កា​តយ់​រដ្ឋបាល​ព្រៃឈើ​បរិបូរណ៍ ធ្វើការ​ប្រដេញ​តាម​ពីក្រោយ​រថយន្ត​ល្មើស និង​ស្ទាក់​ចាប់បាន​នៅ​ចំណុច​ខាងលើ ប៉ុន្តែ​ពេល​ចាប់បាន អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។

​នៅ​ក្នុង​កិច្ច​ប្រត្តិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច​ដកហូត​បា​ន​ឈើ​ក្រញូង​ចំនួន​២២​ដុំ​និង​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​សេរី​៩៥​ពណ៍​ស្លែ ពាក់​ស្លាក ភ្នំពេញ 2C-3887 វត្ថុតាង​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូន មក​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង​បន្ត​តាម​និតិ​វិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕
2014-09-18_075729
​ ​ ​

មតិយោបល់