បាត់ដំបង៖ នារីរងគ្រោះម្នាក់ត្រូវបានបងថ្លៃរបស់ខ្លួនប្រើកូនកាំបិតភ្ជង់បង្ខំរួមភេទលុះបានសំរេច កាលពីថ្ងៃទី 17-9-14 វេលាម៉ោង 4-10 នាទីទៀបភ្លឺ ត្រង់ចំនុចភូមិ ដំណាក់សាលា ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង បន្ទាប់ពីនារីដែលត្រូវ ជាប្អូនថ្លៃរូបនោះត្រូវប្តីទៅធ្វើការនៅប្រទេសថៃចោលអស់មួយរយ: ។ បើតាមប្រភពនៅទីនោះបានរាយការណ៍មកថា បុរសជាបងថ្លៃនោះមានឈ្មោះ ឌួង គឹមលី អាយុ 30 ឆ្នាំ រីឯប្អូនថ្លៃស្រីមានឈ្មោះ ផន ណាង អាយុ 25 ឆ្នាំ ពួកគេរស់នៅក្នុងផ្ទះជាមួយគ្នាត្រង់ចំនុចកើតហេតុខាងលើ។ ដោយឡែកនារីរងគ្រោះបានបង្ហើបថា ខណ:ដែលនាងកំពុងសំរាកយ៉ាងលង់លក់នៅពេលទៀបភ្លឺនោះ ស្រាប់តែបងថ្លៃរបស់ខ្លួន បានយកកូនកាំបិតចុងស្រួចមកភ្ជង់នាងដោយបង្ខំអោយនាងព្រមប្រគល់ខ្លួនអោយគេរួមរ័ក នៅពេលនោះគាត់ក៏បានធ្វើសកម្មភាពចាប់រំលោភនាងទាំងកំរោលតែម្តងរហូតបានសំរេចទើបគាត់អស់ចិត្ត។ ដោយ មិនអាចទ្រាំបាននូវទង្វើរបស់បងថ្លៃដែលធ្វើមកលើខ្លួនបែបនេះ ទើបនាងសំរេចចិត្តប្តឹងទៅសមត្ថកិច្ចតែម្តង ។ នៅព្រឹកថ្ងៃដដែលនោះផងដែរសមត្ថកិច្ចប៉ុស្តិ៍ និងកំលាំងអធិការដ្ឋានកំពុងនាំខ្លួនជនទាំងពីរនាក់មកធ្វើការសាកសួរ និងបញ្ជូនដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់