ព័ត៌មានជាតិ

រថយន្ត​លុច​ស៊ី​ស​ស៊េរី​ទំនើប​ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ ដឹក​គ្រឿងញៀន​ជិត​១​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​ក្រ​បួ​ច​ជាប់​

​ខេត្ត​ស្ទឹងត្រែង​៖​ប្រតិបត្តិការ​ដ៏​ក្តៅគគុក​មួយ​រវាង​កំលាំង​អាវុធហត្ថ​និង​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ចរាចរ​ចេញ​ពី​ព្រំដែន​កម្ពុជា​ឡាវ ក្នុង​ឃុំ​ព្រះ​រំកិល តាម​រថយន្ត​លុច​ស៊ី​៣៣០​ស៊េរី​ទំនើប ទៅ​កាន់​ក្រុង​សៀមរាប​ត្រូវបាន​កំលាំង​អាវុធហត្ថ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ត្រីអៀង វ៉ាន់ឌី​មេ​បញ្ញា​ការ​កងរាជអាវុធហត្ថ​ខេត្ត​យក​រថ​ន្តចំ​នួន​បួន​គ្រឿង តាម​ប្រ​ម៉ាញ់​ស្ទាក់​ចាប់បាន កាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី ថ្ងៃ​អង្គារ​ទី​១៦​ខែ​កញ្ញា​ឆ្នាំ​២០១៤ នៅ​ចំនុច​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរៀប​។​

​ ​លោក​ឧត្តមសេនីយ៍​ត្រីអៀង វ៉ាន់ឌី​មេបញ្ជាការ​កងរាជអាវុធហត្ថ​បាន​អោយ​ដឹ​ថា​នៅក្នុង​ប្រតិបត្តិការ​
​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ស្ទាក់​ចាប់​បាន​រថយន្ត​លុច​ស៊ី​៣៣០​ព​ណិ៍​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2V9990 ​និង​មាន​ស្លាក​លេខ ខេមរភូមិន្ទ​ ០2-2-5853 ដាក់​ក្នុង​រថយន្ត​សម្រាប់ដូ រួម​និង​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(​ម៉ា​ទឹក​ក​)​ទម្ងន់​៩២៧​ក្រាម និង​ឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ​លី ស៊ឺហ៍វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​មាន​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុង​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀម រាប​។​

​ ​លោក​ឧត្តមសេនីយ៍ត្រី​បានប​ន្តថា​មុន​និង​ឈាន​ទៅ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​កំលាំង​អាវុធហត្ថ​បាន​ធ្វើ​ការស៊ើអង្កេត អស់​រយៈ​ជាច្រើន​ខែ​មក​ហើយ ពោល​គឺ​ជនសង្ស័យ​តែងតែ ធ្វើ​ចរាចណ៍​ទៅ​ឃុំ​ព្រះ​រំកិល​ជាប់​ព្រំដែន​ឡាវ​ឆ្លងកាត់​ស្រុក​ថា​ឡា​បរិ​វ៉ាត់​ទៅមក ជា​ញឹកញាប់​គួរអោយ​សង្ស័យ ទើប​កំលាំង​ជំនាញ​បាន​ស្រាវជ្រាវ​ទើប​ដឹងថា ជា​មុខសញ្ញា​ឧក្រិដ្ឋជន​ជួញដូ​គ្រឿងញៀន​។​លោក​បន្តថា​ក្រោយ​ពី​ជនសង្ស័យ​ចេញពី​ព្រំដែន​ឡាវ ទៅកាន់​គោលដៅ​របស់​គេ ដើម្បី​ធ្វើ​ការដោះដូរ​កំលាំង​ជំនាញ បាន​ប្រើ​រថយន្ត​ចំនួន​បួន​គ្រឿង តាម​ប្រ​ម៉ាញ់​មើល​សកម្មភាព​ជនសង្ស័យ យ៉ាង​ក្តៅគគុក ពេល​ដល់​ចំណុច​ខាងលើ​ទើប ធ្វើការ​ឃាត់ខ្លួន​បាន​រួម​និង​វត្ថុតាង បញ្ជូន​មក​កាន់​ទី​បញ្ចា​ការ កងរាជអាវុធហត្ថ​ធ្ចើការ​សាកសួរ​។​

​ ​នៅក្នុង​ការសាកសួរ​និង​ធ្វើតេស្ត​បឋម​រកសា​ធាតុ​ញៀន​ចំពោះ​មុខ​ជនសង្ស័យ​ក៏​មាន​ការចូលរួម​ពី​លោក​អៀង គឹម​ថុល​ប្រធាន​តុលាការខេត្ត លោក​ប៉ែន សារ៉ាត់​ព្រះរាជអាជ្ញា​និង​លោកស្រី​ស៊ុន យ៉ឺត​ព្រះរាជអាជ្ញារង​ផងដែ​រ​។​ជនសង្ស័យ​បាន​ឆ្លើយ​ចំពោះ​មុខ​សមត្ថកិច្ច​ថា​ខ្លួន​គ្មាន​ឪពុក​ម្តាយ​រួម​និង​ប្រពន្ធ​កូន​ទេ​សព្វថ្ងៃ​គេ​ស្នាក់នៅ​តាម​ផ្ទះសំណាក់​និង​សណ្ឋាគារ និង​បាន​ទទួលស្គាល់​ថា​វត្ថុតាង​ថ្នាំញៀន ដែល​សមត្ថកិច្ច​ចាប់បាន​ពិត​ជា​របស់​ខ្លួន និង​ពិតជា​សា​ធាតុ​ញៀន​ពិតប្រាកដ​មែន​។​

​ ​ពាក់​ពន្ធ​និង​ករណី​ខាងលើ​លោក​ឧត្តមសេនីយ៍ត្រី​បញ្ចាក់​ថា​អាច​និង​មាន​អ្នកមានអំណា​ច​នៅ​ពីក្រោយ​ខ្នង​ជនសង្ស័យ ដោយសារ​ផ្អែក​តាម​ការស្រាវជ្រាវ របស់​សមត្ថកិច្ច ឆែក​រកឃើញ​វត្ថុតាង​មួយចំនួន នៅ​និង​ខ្លួន​ជនសង្ស័យ លោក​និង​បន្ត​ស៊ើបអង្កេត រក​អ្នកពាក់ព័ន្ធ​នៅ​ពីក្រោយ​ខ្នង ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​។​
​ ​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង មាន​ដូចជា​រថយន្ត​លុច​ស៊ី​ស​៣៣០​ស៊េរី​ទំនើប​មួយគ្រឿង លុយ​រៀល លុយ​ដុល្លា លុយ​បាត លុយ​ហឹ​រ៉ូ​មួយចំនួន គ្រឿងញៀន ប្រភេទ​មេតំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ទម្ងន់​៩២៧​ក្រាម សមត្ថកិច្ច​បាន​និង​កំពុង​រៀបចំ​សំណុំរឿង បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕
2014-09-18_083001
2014-09-18_083027

មតិយោបល់