ព័ត៌មានជាតិ

ស្ត្រី​ជនជាតិ​ខ្មែរ​ ០២​នាក់​ និង​បុរស​ជនជាតិ​ប៉ា​គី​ស្ថានម្នាក់​ត្រូវ​ បាន​ឡាន​ឈ្នួល​ដឹក​ទៅ​ទម្លាក់ចោល ​នៅ​ឃុំ​ស្វាយចេក​

បន្ទាយ​មាន​ជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្ត្រីជន​ជាតិខ្មែរ​ចំនួន​០២​នាក់​ និង​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន​០១​នាក់​ ត្រូវ​បាន​រថយន្តឈ្នួល​ដឹក​យក​ទៅ​ឲ្យ​ចុះ​ នៅ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ នៅ​វេលា​ម៉ោង​២១​និង​០៩​នាទី​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០២១​ ដោយ​មិនដឹង​មូលហេតុ​ ។​

​លោ​កក​វរសេនីយ៍ត្រី​ ដោក​ ខាំ​ នាយ​ប៉ុស្តិ៍​ឃុំ​ផ្គាំ​ ឈរជើង​នៅ​គោលដៅ​តេ​ជោ​ភ្នំ​ឆ៏​ត្រ​ បាន​ឲ្យ​ដឹង​ថា​ ​ស្ត្រីជន​ជាតិខ្មែរ​០២​នាក់​ឈ្មោះ​ ១-​ថា​ ប៊ុ​ន​ហ្កិ​ច​ អាយុ​២០​ឆ្នាំ​ និង​២-​ឈ្មោះ​ ថា​ ប៊ុ​ន​សៀ​ក​ទៀង​ ទាំង​២​នាក់​ត្រូវជា​បងប្អូន​នឹង​គ្នា​ មាន​ទីលំនៅ​ភូមិ​ព្រែក​គយ​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។​ ចំណែក​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន​ ឈ្មោះ​ មហាម៉ាត់​អៃ​យ៉ា​ស់​ អាយុ​ ៤៥​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជិត​ស្ត្រី​ខ្មែរ​ទាំង​២​នាក់​នោះ​ ។​

​លោក​វរសេនីយ៍ត្រី​ ដោក​ ខាំ​ បាន​បញ្ជាក់​ថា​ តាម​ការ​សាកសួរ​ គឺ​ពួក​គេ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​ស្នាក់​នៅ​សៀមរាប​មួយ​យប់​ និង​នៅ​ខេត្តបន្ទាយមានជ័យ​មួយ​យប់​ ។​ លុះ​ល្ងាច​ថ្ងៃ​ទី​២២​ ខែឧសភា​ រក​ឡាន​ឈ្នួល​ជិះ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​ ដោយ​បាន​ជិះឡាន​ម៉ាក​កា​ម៉ា​រី​ ហើយ​ម្ចាស់​ឡាន​បាន​ដឹក​ពួក​គេ​ទៅ​ទម្លាក់​ចោល​នៅ​មុខ​ផ្ទះ​មិន​មាន​មនុស្ស​នៅ​មួយ​កន្លែង​ ធ្វើ​ឲ្យ​ពួក​គេ​ដាច់​បាយ​ដាច់​ទឹក​ និង​ថែម​ទាំង​យក​ថ្លៃ​ឡាន​ពី​បន្ទាយ​មាន​ជ័យ​ទៅ​កន្លែង​ទម្លាក់​ ចំនួន​៥០​ដុល្លារ​ ហើយ​បើកឡាន​គេចខ្លួន​បាត់​ ។​

​លោក​វរ​សេនី​ត្រី​ ដោក​ ខាំ​ បាន​បញ្ជាក់​ថា​ អ្នក​ទាំង​០៣​នាក់​ត្រូវ​ បា​នប​ញ្ជូ​ទៅ​មណ្ឌល​សុំ​ចត​ច្រក​អូរ​បី​ជាន់​ ដើម្បី​ត្រួតពិនិត្យ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ ៕

មតិយោបល់