ស្ទឹងត្រែងៈ នៅវេលាម៉ោងប្រមាណ០៨ និង៣០នាទីយប់ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ កងកម្លាំងចម្រុះខេត្តស្ទឹងត្រែងបានធ្វើការឡោមព័ទ្ធ ឃ្លាំងឈើប្រណិតរបស់ថៅកែជនជាតិវៀតណាម មួយកន្លែងស្ថិតនៅចំណុចកំពុងទឹក ជិតគល់ស្ពានថ្មី ស្ពាន《មេគង្គ》 នៅភូមិបាចុង ឃុំព្រះបាទ ក្រុង និងខេត្តស្ទឹងត្រែង។
បន្ទាប់ពីបានឡោមព័ទ្ធ ក្រុមចម្រុះបាននាំគ្នាចូលទៅពិនិត្យមើលទៅឃើញមានឈើប្រណិតៗ ចំនួន០៤ទូក និងរថយន្តបែនចំនួន០១គ្រឿង។ ឈើទាំងនោះជាប្រភេទឈើប្រណិត មានចំនួនសរុបប្រមាណ៣០ម៉ែត្រគូប កម្លាំងចម្រុះកំពុងចាត់វិធានការជាបន្តបន្ទាប់តាមផ្លូវច្បាប់៕
មតិយោបល់