មណ្ឌលគីរីៈ បេីតាមការរាយការណ៍ពីប្រជាពលរដ្ឋដែលជាគ្រួសារជនរងគ្រោះទាំងពីរនាក់ដែលបានទៅ នេសាទត្រី បានធ្វេីឲ្យមានការភ្ងាក់ផ្អេីល ដល់កំលាំងសមត្ថកិច្ច ចុះជួយរកតាមសំណេីថាមានអ្នកបាត់ខ្លួននោះ ទេីបថ្ងៃទី៣១ ខែសីហានេះ បានរាវរកឃើញសាកសពម្នាក់ទៀតហើយនៅក្នុងទឹកអូរនៅចំណុចអូរច្បារស្ថិតក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះ ញែកខេត្តមណ្ឌលគិរី។
គូរបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចរបស់អធិការរដ្ឋាននគរបាលស្រុកកោះញែកទទួលបានព័ត៌មានទាក់ទិនទៅនឹងករណីបាត់មនុស្សពីក្រុមគ្រួសាររងគ្រោះនោះមក លោកបានបញ្ជាកម្លាំងឲ្យចុះទៅស្វែងរកបុរស២នាក់ដែលបានបាត់ខ្លួនកាលពីថ្ងៃទី២៩សីហានេះដែរ កំឡុងពេលដែលជនរងគ្រោះនាំគ្នាទៅឆក់ត្រីនៅចំណុចអូរច្បារស្ថិតក្នុងភូមិសាស្ត្រខាងលើ ក្រោយធ្វើការររាវរករយៈពេលជាច្រើនម៉ោងក្រុមកាងារបានប្រទះឃើញសាកសពបុរសម្នាក់ក្នុងចំណោមបុរស២នាក់ដែលបាត់ខ្លួននោះហើយជនរងគ្រោះដែលបាត់ខ្លួនទាំង២ពីរនាក់នេះ ទី១មានឈ្មោះបាយ ឡោះ ភេទប្រុស អាយុ៣០ ឆ្នាំ ជាជនជាតិឡាវ, ទី២ឈ្មោះ គង់ គីន ភេទប្រុសអាយុ៤៧ឆ្នាំ ជាជនជាតិខ្មែរ ទាំងពីរនាក់មានមុខរបរជាកសិកររស់នៅក្បែរកន្លែងកើតហេតុខាងលើហើយបច្ចុប្បន្នសាកសពដែលរកឃើញសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកបុរសម្នាក់ទៀតសង្ស័យបាត់ខ្លួនដោយសារលង់ទឹកជាមួយសាកសពដែលរងឃើញនោះ ត្រូវបានសមត្ថកិច្ចរកឃើញនៅថ្ងៃទី៣១ខែសីហានេះ បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់