ភ្នំពេញៈ ថ្មីៗនេះ LG បាននាំចូលនូវស្មាតហ្វូនស៊េរីថ្មីបំផុត សម្រាប់បំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់ប្រជាជនកម្ពុជា ដែលស្រឡាញ់ការថត selfie ដោយចាប់ពីពេលនេះតទៅ ពួកគេអាចរីករាយជាមួយក្រុមគ្រួសារក្នុងគ្រប់កម្មវិធីដោយការថត selfie ជាមួយ LG Stylus 2។
LG Stylus 2 Dual ជាប្រភេទទូរសព្ទស្មាតហ្វូនស៊េរីថ្មីបំផុត ដែលទើបមកដល់ប្រទេសកម្ពុជា ដែលមានទំហំអេក្រង់ធំរហូតទៅដល់ 5.7អ៊ីញ ជាប្រភេទអេក្រង់ IPS HD ងាយស្រួលកាន់ និងលេងកម្សាន្ត រឹតតែពិសេលជាងនេះទៅទៀត LG Stylus2 ត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ដោយគំនិតថ្មីៗ និងភាពច្នៃប្រឌិតជាច្រើន។
ជាមួយគ្នានេះ LG Stylus 2 Dual មានកាមេរ៉ាមានទំហំ 13 មេហ្គាភិចសែល កាមេរ៉ាខាងមុខ 8 មេហ្គាភិចសែល ដែលអាចរីករាយថតរូប Selfie បានយ៉ាងងាយស្រួល និងលឿនរហ័សដោយគ្រាន់តែលាដៃ និងក្ដាប់ ជាមួយកាមេរ៉ាខាងមុខ។
LG Stylus2 Dual ត្រូវបានបំពាក់ជាមួយបន្ទះឈើប Qualcom Snapragon 410 ល្បឿន 1.5GHz Octa Core រួមជាមួយ ទំហំ RAM 2GB ជាមួយនឹងទំហំមេម៉ូរីផ្ទុកក្នុងម៉ាស៊ីនស្រាប់ គឺ 16GB ហើយថែមទាំងអាចដាក់បន្ថែមនូវមេម៉ូរីកាត ប្រភេទ microSD បានថែមទៀតផង LG Stylus2 Dual ដំណើរការដោយប្រព័ន្ធប្រតិបត្តិការស៊េរីថ្មីចុង ក្រោយបង្អស់ Android Marshmallow 6.0.1។
ជាប្រភេទស្មាតហ្វួនដែលមានស៊ីម2 LG Stylus2 Dual ត្រូវបានបំពាក់នូវបទពិសោធន៌អ៊ីនធើណិតលំដាប់ 4G LTE ដែលជួយឲ្យអ្នកអាចបើកដំណើរការអ៊ីនធើណិតបានកាន់តែលឿនរហ័សទាន់ចិត្ត ហើយមួយទៀតនោះ គឺថ្មប្រភេទ Li-Ion 3000 mAh ដែលអាចឲ្យអ្នករីករាយក្នុងការប្រើប្រាស់បានកាន់តែយូរជាងមុនទ្វេដង។
ជាមួយគ្នាផងដែរ LG Stylus2 ក៏មានលក្ខណៈពិសេសសម្រាប់ការកម្សាន្ដ និងប្រើប្រាស់ប្រចាំថ្ងៃជាច្រើនដូចជា Pen Keeper, Pop scanner, Light & Sleek Design Screen –off Memo , Easy Selfie Camera , Capture + ផងដែរ។
LG Stylus2 Dual ពិតជាមានរូបរាងស្ដើង ងាយស្រួលប្រើប្រាស់ និងមុខងារដ៏ច្រើន ហើយវាមានតម្លៃសមរម្យបំផុតសម្រាប់អ្នកដែលចូលចិត្តស្មាតហ្វូនដែលមានអេក្រង់ធំ៕




មតិយោបល់