ព័ត៌មានជាតិ

សកម្មភាព​ដឹកឈើ​ដូច​ហែរ​កឋិន សមត្ថកិច្ច​មេព្រៃ​ជាប់​ត្រគៀក​ព្រោះ​ឈ្លក់​ក្លិន​សំណែន

​កំពង់ធំ​៖ សកម្មភាព​ដឹកជញ្ជូន​ឈើ​លេខ​២ តាមរយះ​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​កូរ៉េ ចេញពី​ខេត្ត​ព្រះវិហារ និង​ស្រុក​ប្រាសាទ​បល្ល័ង្គ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង ប៉ុន្តែ​ពុំ​មាន​សមត្ថកិច្ច​ណា​ម្នាក់ មាន​ឆន្ទះ​ក្នុង​ការបង្ក្រាប​នោះទេ គឺមាន​តែ​សកម្មភា​ពប្រ​ម៉ាញ់ ប្រដេញ​ឲ្យ​ម្ចាស់​រថយន្ត​បង់​ព​ន្ឋ​ជូន​បុគ្គល ។​

​ជាក់ស្តែង​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​កូរ៉េ បាន​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ជា​រៀល​រាល់ថ្ងៃ​បន្តកន្ទុយ​គ្នា​ដូច​ហែរ​កឋិន ទាំង​យប់​ទាំង​ថ្ងៃ តែ​ពុំ​ត្រូវ​បាន​បង្ក្រាប​ឬ​ទប់ស្កាត់​នោះទេ តែ​ពុំ​មាន​ការបង្ក្រាប​ម្តងណា​ឡើយ គឺ​ដោយសារតែ​អ្នក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដឹក​យូរ​ទៅ​ឈ្មួញ​បាន​ទិញ​តួនាទី និង​ភារៈកិច្ច​របស់​មេព្រៃ ពី​ការ​កាក់ ចាប់ មក​អ្នក​ចាំ​ទទួល​សំណែន​ដូច​សត្វ​កុក​ចាំ​ចិក​ត្រី​ឬ ក្លាយ​ជា​កូន ជា​ក្មួយ​អស់ហើយ​។​

​ជា​រៀងរាល់ថ្ងៃ​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​កូរ៉េ បាន​ដឹក​ជញ្ជូន​ឈើ​លេខ​២ ដូច​សត្វ​កណ្តៀរ​ក្នុង​មួយ​រថយន្ត ចាប់ពី​១​ម៉ែ​គូប ទៅ​២​ម៉ែត្រគូប ដឹក​ចូល​ដេប៉ូ​នៅក្នុង​ក្រុង​ស្ទឹងសែន សុទ្ធសឹងតែ​ជា​ឈើ​ដែល​មិន​ស្របច្បាប់ សកម្មភាព​ទាំងនេះ​បាន​ដឹក​កាត់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ប៉ុន្តែ​ក្នុង​ចំណោម​រថយន្ត​ទាំងអស់ ត្រូវ​បាន​កត់ ចូល​បញ្ជីរ​របស់​មេព្រៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​អស់ហើយ និង​ពុំ​មាន​រថយន្ត​មួយ​ណា​ហ៊ាន​ចន្លោះ​បាន​នោះទេ ។​

​ពាក់ព័ន្ឋ​ទៅនឹង​បញ្ហារ​ចោទប្រកាន់ លោក​មេព្រៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ខ្វះ​លទ្ធភាព បង្ក្រាប​បទល្មើស ការដឹកឈើ ក៏​ត្រូវ​បាន​មហាជន​ទូទៅ​រិះគន់ថា មេព្រៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង កំពុងតែ​គ្រប់ទឹក​រថយន្ត​ណា​ក៏​បង់​លុយ ដោយ​មិន​ខ្ចី​បង្ក្រាប​ម្នាក់ៗ​ចាំតែ​ប្រមូល​លុយ​ដាក់​ហោប៉ៅ ដោយ​មិន​ខ្វល់​ពី​ច្បាប់​មិន​ខ្វល់​ពី​ការ​រលាយ​ហិនហោច​នៃ​ព្រៃឈើ​ឡើយ និង​សំណូមពរ​ឲ្យ​លោក ឆេង គឹម​ស៊ុន ប្រធាន​រដ្ឋបាល​ព្រៃឈើ មេត្ត​គិតគូរ​ពី​បញ្ហារ​ព្រៃឈើ​ខ្លះ​ផង និង​ត្រួតពិនិត្យ​ការអនុវត្តន៍​តាម​តួនាទី​របស់​មេព្រៃ ឲ្យ​ដូចកាល​ទៅ​ស្បថ​៕
2014-09-19_140550
2014-09-19_140601
2014-09-19_140539

មតិយោបល់