សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានប្រកាសថាការប្រកួតបាល់ទាត់ Champions League វគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៦ នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋាន San Siro ក្នុងទីក្រុងមីឡេនប្រទេសអ៊ីតាលីកីឡាដ្ឋាននេះក៏ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០០១ផងដែរដែលកាលនោះក្លិប Bayern Munich ជាអ្នកទទួលបានជើងឯកក្រោយពេលប្រកួតឈ្នះក្លិប Valencia ដោយការស៊ុតបាល់ ប៉េណាល់ទី។
ជាមួយគ្នានោះយូហ្វាក៏បានប្រកាសផងដែរថាកីឡដ្ឋាន St Jakob-Park ក្នុងទីក្រុង បាសែល ប្រទេសស្វីសក៏នឹងត្រូវទទួលធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Europa Leagueផងដែរ ក្នុងឆ្នាំដូចគ្នានេះ។ គួរបញ្ជាក់ថាសម្រាប់ការប្រកួត Champions League វគ្គផ្តាច់ព្រ័ត្រនៅរដូវកាលនេះនឹងត្រូវធ្វើឡើង ក្នុងកីឡាដ្ឋាន Olympiastadionក្នុងទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់