ព័ត៌មានជាតិ

មន្ត្រីរ​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ចុះ​ត្រូតពិនិត្យគុណ្យ​ភាពទំនិញ​ម្ហូបអាហារ​នៅតាម​ទីផ្សារ​ក្នុងឧកាស​បុណ្យ​ភ្ជំ​បិ​ណ្ឌ​

ខេត្ត​ព្រះសីហនុ៖ក្នុង​ឱកាស​បុណ្យ​ភ្ជំ​បិ​ណ​ប្រ​ពែ​ណី​ខ្មែរ​ឆ្នាំ​២០១៤​នេះ​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ដឹកនាំ​ដោយ​លោក​សៀង​សុ​ផេង​អនុប្រធាន​សាខា​កាំកុងត្រូល​ប្រចាំ​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែ​កញ្ញា​ឆ្នាំ​២០១៤​នេះ​បាន​ចុះ​ពិនិត្យ​គុណភាព​ម្ហូបអាហារ​ជាពិសេស​គឺ​ទំនិញ​វិច​ខ្ច​ប់រូច​(​ស្លា​ដក​)​សំរាប់​នាំយកទៅ​ប្រគេន​ព្រះសង្ឃ​ដែល​អាជីវករ​ដាក់​លក់​នៅ​ទីផ្សារ​ពាណីជ្ជកម្ម​ស្ថិតនៅ​ក្នុង​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ​ក៍​ដូចជា​ទីផ្សារ​នានា​ក្នុង​ក្រុង​.​ខេត្ត​ព្រះសីហនុ​។​

.​លោក​សៀង​សុ​ផេង​បាន​មានប្រសាសន៍ថា​កា​ចុះ​ពិនិត្យ​នេះ​គឺ​ផ្តោត​ជា​សំខាន់​ទៅលើ​ការ​គុណ្យ​ភាព​ផលិតផល​ម្ហូបអាហារ​ចំរុះ​ដូច​ជា​គ្រឿង​កំប៉ុង​.​ផលិតផល​ច្រក​ដប​.​ផលិតផល​វេច​ខ្ចប់​ក្នុង​ផង់​ផ្លាស្ទិ​ក​និង​រក​មើល​ពី​ការ​វេលា​កំណត់​ថ្ងៃ​ប្រើប្រាស់​រូ​ម​និង​ផលិតផល​ផ្សេងៗ​ជាពិសេស​គឺ​ទំនិញ​វិច​ខ្ច​ប់រូច​(​ស្លា​ដក​)​សំរាប់​នាំយកទៅ​ប្រគេន​ព្រះសង្ឃ​ដែល​អជីវ​ករ​ទូទៅ​ដាក់​លក់​នៅ​លើ​ទី​ផ្ស​ជាសវាង​មាន​ការដាក់​បន្លំ​នៅ​ផលិតផល​ខូច​គុណភាព​និង​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ម្ហូបអាហារ​មិនល្អ​ជូ​យ​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ក៍​ដូចជា​អ្នក​ទេសចរណ៍​ផងដែរ​។​ប៉ុន្តែរ​ជា​លទ្ធផល​សំរាប់​ការចុះ​ត្រូតពិនិត្យ​នេះ​មន្ត្រី​សាខា​កាំកុងត្រូល​រក​មិន​ឃើញ​អ្វី​គូរឲ្យ​កត់សម្គាល់​នោះទេ​។​

.​នេះ​សរ​បញ្ជាក់​ឲ្យឃើញ​ថា​បងប្អូន​អាជីវករ​ពូកគាត់​មាន​ការយល់ដឹង​បាន​ច្បាស់លាស់​ពី​ផលប៉ះបាល់​សុខភាព​មនុស្ស​ទូទៅ​។​តែ​ទោះជា​យ៉ាងណាក្តី​មន្ត្រី​កាំកុងត្រូល​នៅតែ​ធ្វើការ​ណែនាំ​ទៅ​ដល់​បងប្អូន​ជា​អាជីវករ​ទាំងអស់ឲ្យ​មាន​ការយ​ល់​ដឹង​បន្ថែម​ទៀត​និង​រូ​ម​គ្នា​លុបបំបាត់​ឲ្យបាន​ទាំង​ស្រុង​នៅ​ការ​ដាក់​តាំង​លក់​ផលិតផល​ខូច​គូ​ណ​ភាព​ផុតកំណត់​នែ​ការប្រើប្រាស់​៕​
2014-09-19_135647

មតិយោបល់