កំពង់ស្ពឺ៖លោកវីរសេនីយ៏ឯក ឌួង ប៊ុនថា មុនស្លាប់បំរើការងារនៅអង្គភាព នាយកដ្ឋាន ស្រាវជ្រាវចារកិច្ចអគ្គបញ្ជាការដ្ឋាន និងជាជំនួយការ លោក ប៉ុល រឿប ហើយក៏ជាអតីត បេសកជន របស់លោកនាយករដ្ឋមន្ត្រី កំឡុងពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៦ ដែលប្រទេសកម្ពុជាបានឆ្លងកាត់នៃការបោះឆ្នោត ដំណាក់កាលទី១ ។ បើផ្អែកតាមជីវប្រវត្តសង្ខេប របស់សពលោកវរសេនីយ៏ឯក ខាងលើ លោកមានប្រពន្ធ ឈ្មោះសុខ មុំ បានរៀការ ក្នុងឆ្នាំ១៩៩៤មកបច្ចុប្បន្ន មានកូនចំនួន ៤នាក់ប្រុស៣នាក់ ។ កំឡុងឆ្នាំ១៩៧០ ដល់១៩៧៥ លោកបាន ធ្វើការនៅក្នុងអង្គភាព ប៉ូលីសសម្ងាត់(គេញ) ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ លោក ជាប្រធានចលនាតស៊ូតំបន់បូព៌ា ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ លោកបាន ធ្វើជា ប្រធានចលនាបង្កប់ផ្ទៃក្នុង និងជាអគ្គសេនាធិការកងទព័សេរីជាតិកម្ពុជា ដោយសារតែឆាកជីវិតនយោបាយរបស់លោកមានការស៊ូទើបក្នុងកំឡុង ឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៦ លោកត្រូវបានតែងតាំង ថ្នាក់វីរសេនីយឯក ហិរញ្ញវត្ថុ អគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិ និងជាបេសកជនរបស់ លោកនាយរដ្ឋមន្ត្រី ទី២ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាពេល បច្ចុប្បន្ននេះ ។
ការរៀបរាប់ពីក្រុមគ្រួសារបាន ឲ្យដឹងថារូបគាត់(សព)ពីមុនរស់នៅ ផ្សាកណ្តាល ទី២ ខណ្ឌដូនពេញ ភ្នំពេញ ជាមួយប្រពន្ធនិងកូន តែមួយរយះចុងក្រោយក្រុម គ្រួសារ ទាំងអស់បានមករស់នៅក្នុង ភូមិទី ៥ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្ត កំពង់ស្ពឺ ហើយបានទទួលមរណះភាព កាលពីថ្ងៃទី ១៧ ខែ០៩ឆ្នាំ២០១៤ ដោយ សារតែរោគគាំងបេះដូង ។
ប្រភពបានឲ្យដឹងទៀតថា លោក ប៊ុនថា កាលពីគាត់នៅបំរើការក្នុងអង្គភាព គាត់បានប្រឹង ប្រែង បំរើជាតិមាតុភូមិ រហូតលោកបានបំពេញភារកិច្ច និងរៀនសូត្រនៅក្រៅប្រទេសបានជាច្រើនទៀតផង ៕
មតិយោបល់