សៀមរាបៈ កាលពីថ្មីកន្លងមកនេះ មានការចុះផ្សព្វផ្សាយអំពាវនាវ សម្បុរជនក្នុងនិងក្រៅប្រទេស ដើម្បីរកអំណោយជួយដល់លោក ស៊ន់ សន អាយុ៥២ឆ្នាំ ដែលជាទុរគតជន ស្នាក់នៅក្នុងខ្ទមកំសត់ ប្រកបដោយជំងឺដ៏ធ្ងន់ធ្ងរដែលពុំអាចជួយខ្លួនឯងបាន ព្រមទាំងដេកនៅនឹងកន្លែង ស្ថិតនៅក្នុងភូមិភ្នៀត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដោយតំណាងសារព័ត៌មានយើង បានពាំនាំអំណោយមកចែក ជូនលោក ស៊ន់ សន ជាទុរគត់ជន នៅរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៤។
ពិធីចែកអំណោយត្រូវបានចូលរួមពីសំណាក់លោក ប៊ុន រដ្ឋា និងលោក ខេង ខេមរា ព្រមទាំងសម្បុរជន បាននាំយកអំណោយមាន មីខ្លាឃ្មុំ២កេស , ទឹកត្រី២យួរ ,ទឹកស៊ីអ៊ីវ២យួរ , ទឹកដោះគោឆៅ១យួរ , ស្ករស២កីឡូក្រាម , ប៊ីចេង ២ថង , ទឹកក្រូចដបតូច៤យួរ, អង្ករ៥០គីឡូក្រាម , ធុងទឹកផឹក១, ចានដែក១ ចាន, ស្លាបព្រា១០,ខ្នើយ១,ភួយ១, មុងជ្រលក់ថ្នាំ២, កន្ទេល១,ទឹកផ្លែឈើ១កេស, គុយទាវ២ធុង,ទឹកបរិសុទ្ធ១០យួរ,ទឹកក្រូចដបធំ៦ដប ទឹកក្រូចកូកា១២ដប ខោអាវក្មេងស្រី ៤កំភ្លេ , ព្រមទាំងថវិការ៣៥ម៉ឺនរៀល ។
អំណោយទាំងនេះបានមកពីសម្បុរជនក្នុងនិងក្រៅប្រទេស មានឈ្មោះដូចខាងក្រោម លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ២០ម៉ឺនរៀល, លោក ប៊ុន រដ្ឋា ១០ម៉ឺនរៀល,លោក ឃុន ប៊ុនហូ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោង ១០ម៉ឺន, លោក ហៀង លីហាក់ ១០ម៉ឺន ,លោក ព្រំ សុខា ១០ម៉ឺន, លោកស្រី វង្ស ដាលីន Manager Hotel ៤ម៉ឺន ,កញ្ញា អ៊ួន គន្ធា២ម៉ឺន, កញ្ញា ប៉ិច សោភា ១ម៉ឺន,លោក ការណារ៉ា មន្ទីរបរិស្ថាន ៥ម៉ឺន, លោក អ៊ូ ម៉ានី៤ម៉ឺន,និងលោកស្រីត្រាន់ ឡៃគីន ២ម៉ឺនរៀល,លោកស្រី វង្ស ស្រីមុំ ៤ម៉ឺនរៀល,លោក ប៊ុត សាម ៤ម៉ឺន, និងលោក កុល ចាន់ណា និង អ្នកស្រី សុទ្ធស្រីពុជ នៅអូស្ត្រាលី រស់នៅទីក្រុង មែលប៉ន (Melboune) ដែលឧបត្ថម្ភទឹកប្រាក់ ៨០ ដុល្លារ ។
អំណោយទាំងនេះត្រូវបានប្រគល់ជូន ទុរគត់ជន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោក ស៊ន់ សនជាទុរគត់ជនកន្លងមក ពុំអាចជួយខ្លួនឯងបាន ដេករងចាំតែថៃស្លាប់ តែគុណបុណ្យព្រះលោកជួយ បានធ្វើប្រពន្ឋផ្សព្វផ្សាយក្នុងស្រុក ទាំងទូរទស្សន៍ កាសែត និងប្រព័ន្ឋវេសាយ បានធ្វើឲ្យសម្បុរជនទាំងក្នុងប្រទេស និងក្រៅប្រទេស មានការអាណិត អាសូររួមគ្នាជាមនុស្សធម៌ នាំអំណោយចែកជូនជនទុរភិកជនកំសត់ ។
ប្រជាពលរដ្ឋនៅក្នុងស្រុកជីក្រែងបាន ថ្លែងអំណរគុណ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប បានយកចិត្តទុកដាក់ យករថយន្តដឹកអ្នកជម្ងឺទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យធំបានទាន់ ពេលវេលា រហូតមកដល់ពេលនេះ អ្នកជម្ងឺហាក់បីដូចជាកើតម្តងទៀត ដោយពីមុនមកងើបពុំរួច ដោយសារ ការខិតខំប្រឹងប្រែងរបស់គ្រូពេទ្យ បានធ្វើឲ្យអ្នកជម្ងឺអាចងើបដើរបានខ្លះ រីឯដំបៅដ៏ធំនៅលើឆ្អឹងជំនី កំពុងតែ ចាប់ផ្តើមសះបន្តិចម្តងៗ ។
តាមការឲ្យដឹងពីលោកគ្រូពេទ្យ បានឲ្យដឹងថា អ្នកជម្ងឺមកដល់ថ្មីៗមានកំលាំងខ្សោយ ដោយសារតែខ្វះជីវជាតិ ពិសារអាហារមិនបានគ្រប់គ្រាន់ ម្យ៉ាងទៀតដំបៅរីកក្លាយដោយសារតែមានមេរោគ និងខ្អែលជាច្រើន ហើយក៏ជាភ័ពសំណាងដែលបានបញ្ជូនមកដល់ពេទ្យបានទាន់ពេលវេលា នៅតែបន្តិចទៀតដំបៅ និងធ្លុះចូលទៅក្នុងត្រង់ឆ្អឹងជំនី តែមកដល់ពេលនេះ អ្នកជំងឺបានគ្រាន់បើឡើងវិញ អាចពិសារបាយបាន និងដើរ បន្តិចបន្តួចបាន សម្រាប់រយះពេលដែលជាសះស្បើយនោះ ពុំអាចកំណត់បាន គឺរក្សាលុះត្រាតែដំបៅជាទើប អាចទៅផ្ទះបាន ។
សាច់ញ្ញាតិអ្នកជំងឺបាន លើកដៃសំពះអរគុណឯកឧត្តម អភិបាលខេត្តសៀមរាប និងសម្បុរជន ក្នុងនិងក្រៅ ប្រទេស ដែលបាននាំអំណោយមក ចែកជូនដល់ក្រុមគ្រួសារប្អូប្រុសរបស់គាត់ ខណៈពេលដែលកំពុងតែជួប ការខ្វះខាតពុំមានថវិការសម្រាប់មកមន្ទីរពេទ្យ ទើបពុំហានមក លុះថ្ងៃនេះទើបដឹងថា គឺជាការយកចិត្តទុក ដាក់របស់ថ្នាក់ដឹកនាំ ខេត្ត ក៏ដូចជាអ្នកសារពត៌មាន ដែលមាននាំយកអំណោយមកជួយយ៉ាងសន្លឹកសន្លាប់នេះក៏សូមឲ្យសម្បុរជនទាំងអស់ ទទួលបានតែសេចក្តីសុខ សេចក្តីចម្រើន៕
</ahttps://www.youtube.com/watch?feature=player_detailpage&v=Rvp7YeaBozo
មតិយោបល់