ព័ត៌មានជាតិ

បិសាចក្រហម​ច្រានចោល​ការនាំយក​កីឡាករ Cristiano Ronaldo មកវិញ​

ក្លិបបិសាចក្រហម​បានត្រៀមខ្លួនរួចរាល់​ជាស្រេច ដើម្បីត្រៀមខ្លួនបដិសេធ ផ្លាស់ប្តូរមួយ ជាមួយនឹងអតីតវិរៈបុរសរបស់គេ វ័យ ២៩ ឆ្នាំ នោះគឺកីឡាករ Cristiano Ronaldo ដើម្បីបញ្ចៀស​ភាព​អាក់អន់ស្រពន់ចិត្ត និងប៉ះទង្គិច​ដល់អាជីព​នៅ Real Madrid នាពេលបច្ចុប្បន្ន ។ នេះបើយោងតាម​ប្រភពព័ត៌មាន Metro ។​
កីឡាករ Ronaldo បាន​ផ្លាស់ចេញពីបិសាចក្រហម ទៅកាន់ អធិរាជស Real Madrid ​ក្នុងតម្លៃខ្លួន ៨០ លានផោន ប្រហែល ១៣១ លានដុល្លារ អាមេរិក ក្នុងឆ្នាំ ២០០៩ ហើយក៏កំពុងមានទំនាក់ទំនង​ ដោយផ្សារភ្ជាប់ មក​កាន់អតីតក្លិប លើទឹកដី Old Traford នាពេលអនាគត។​
ព័ត៌មានចុងក្រោយមកនេះ បានលេចឭថា ក្លិប បិសាចក្រហម​ នឹងច្រានចោល​​ការផ្ទេរអតីតកីឡាកររូបនេះ ដោយសារតែ ក្លិបមួយនេះបានទិញកីឡាករថ្លៃៗ រួចរាល់ហើយ និងព្រួយបារម្ភ​ ចំពោះ​ប្រាក់ឈ្នួល មួយសប្តាហ៍ ៣ សែនផោន ដែលស្នើរដោយ Ronaldo ៕​
Ronaldo

មតិយោបល់