ព័ត៌មានជាតិ

គណះកម្មការ​រៀបចំ​ការបោះឆ្នោត​ជាតិ​ខេត្ត​កំពង់ឆ្នាំង​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការត្រួតពិនិត្យ បញ្ជី​ឈ្មោះ​បោះឆ្នោត​

​កំពង់ឆ្នាំង​៖​ក្រុមប្រឹក្សា​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ មកពី​ស្រុក​រលាប្អៀរ និង​ក្រុង​កំពង់ឆ្នាំង បាន​មក​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការត្រួតពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៤ ដែល​មាន​រយះពេល​ពេញ​មួយថ្ងៃ នៅក្នុង​ទីស្នាក់កា​រ​គណះកម្មការ​រៀបចំ​ការបោះឆ្នោត​ជាតិ​ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៤​។​កម្ម​ពី​ធី​បណ្តុះបណ្តាល​នេះ មាន​ការចូលរួម​ពី​លោកស្រី នួន ចាន់នី ប្រធាន​គណះកម្មការ​រៀបចំ​ការបោះឆ្នោត​ជាតិ​ខេត្ត​កំពង់ឆ្នាំង លោក គុយ ចន្ថា សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ក្រុមប្រឹក្សា​មកពី​ស្រុក ក្រុង ឃុំ សង្កាត់ និង​ស្មៀន សរុប​មាន​ការចូលរួម​ចំនួន​៥៩​នាក់​។

​លោកស្រី នួន ចាន់នី ប្រធាន​គណះកម្មការ​រៀបចំ​ការបោះឆ្នោតខេត្ត​បាន​លើកឡើង​ថា​៖​ជា​រៀងរាល់ឆ្នាំ​មុន​ពេល​បោះឆ្នោត​តែងតែ​មាន​ការបើក​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ស្មៀន ហើយ​សារៈសំខាន់​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៤ ដើម្បី​ផ្តល់​សិទ្ធ​ប្រជាពលរដ្ឋ​ខ្មែរ​ចុះឈ្មោះ​បោះឆ្នោត ជា​ពិសា​ស​ផ្តល់ឧឱកា​ស​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ផ្លាស់​ទីលំនៅ​ក្នុង​ឃុំ​សង្កាត់​ថ្មីៗ ក្នុង​នោះ​អ្នក​ទើប​គ្រប់​អាយុ​បោះឆ្នោត ចាប់ពី​អាយុ​១៨​ឆ្នាំ​គិត​ដល់​ថ្ងៃទី​៣១​ធ្នូ​២០១៤​។​ក្នុង​ពេល​នោះ​ដែល បាន​ចុះឈ្មោះ​បោះឆ្នោត​ហើយ និង​ដែល​មានឈ្មោះ​ភេទ​ថ្ងៃខែ​ឆ្នាំ​កំណើត​និង​អាសយ័ដ្ឋាន​មិន​ត្រឹមត្រូវ​តាម​ឯកសារប​ញ្ជាក់​អត្តសញ្ញាណ​របស់​ខ្លួន​នោះ អាច​សុំ​ធ្វើ​ការកែតម្រូវ​វិញ​បាន​។​

​លោកស្រី​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្នុងនោះ​លក្ខ​ណះ​៤​យ៉ាង​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត គឺ​១.​ត្រូវមាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ២.​ត្រូវ​មាន​អត្តសញ្ញាណ​បណ្ណ័​សញ្ជាតិ​ខ្មែរ ៣.​ត្រូវ​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ ៤.​ត្រូវ​មាន​ទីលំនៅ​ក្នុង​ឃុំ​សង្កាត់​ដែល​សា​ម៉ី​ខ្លួន​សុំ​ចុះ​ឈ្មោះ​បោះឆ្នោត​។ ការបិទ​ប្រកាស់​គឺ​នៅ​សាលាឃុំ សង្កាត់ និង​ត្រូវ​ធ្វើការ​ផ្សព្វ ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចុងក្រោយ ត្រូវ​ផ្សព្វផ្សាយ​នៅ​តាម​ភូមិ​អោយ​ប្រជាពលរដ្ឋ​បាន​ចុះឈ្មោះ​គ្រប់ៗ​គ្នា ចាប់ពី​ថ្ងៃ​ទី​០១​រហូត​ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៤ ។​

​លោកស្រី នួន ចាន់នី ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​ក្នុង​ថ្ងៃនេះ​ដែរ​ក៍មាន​បើក​វគ្គ​បណ្តុះបណ្តាល​ដូច​គ្នា​នៅ​តាម​ស្រុក​កំពង់លែង និង​ស្រុក​ជល​គី​រី និង​នៅ​ថ្ងៃទី​២៦ ខែ​កញ្ញា ខាងមុខ​នេះ​ក៍មាន​បើក​វគ្គ​នេះ​បន្តទៀត នៅ​ស្រុក​បរិបូណ៌ ស្រុក​ទឹកផុស ស្រុក​សាមគ្គឺ​មានជយ័ និង​ស្រុក​កំពង់ត្រឡាច​ទៀត​ដែរ​។​ការបើក​វគ្គ​បណ្តុះបណ្តាល នេះ​គឺ​មាន​បំណង​ធ្វើអោយ ក្រុមប្រឹក្សា ឃុំ សង្កាត់ ផ្សព្វផ្សាយ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​បាន​យល់​ច្បាស់ អំពី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​អោយ​បាន​គ្រប់ៗ​គ្នា ដែល​ជា​ករណីយកិច្ចរ​បស់​ប្រជាពលរដ្ឋ ដើម្បី​រើស​តំណាង​ឃុំ​សង្កាត់​របស់​ខ្លួន​ក្នុង​ពេលខាងមុខ​នេះ​៕

2014-09-26_111224
2014-09-26_111234

មតិយោបល់