ព័ត៌មានជាតិ

សមាគមន៍​អ្នក​កាណូត​ឃុំ​កំពង​ភ្លុក​នាំគ្នា​បិតផ្លូវ​មិនអោយ​ភ្ញៀវ​បរទេស​ទៅ​កំសាន្ត​នៅ​រមណីយដ្ឋាន​បឹង​ទន្លេសាប​

​សៀមរាប​៖ រមណីយដ្ឋាន​កំពង់​ភ្លុក គឺជា​រមណីយដ្ឋាន​ធម្មជាតិ ដែល​ស្ថិតនៅ​តំបន់​ព្រែ​កឝុប​ក្នុង​ឃុំ​កំពង់​ភ្លុក​ស្រុក​ប្រាសាតបាគង​ខេត្តសៀមរាប មាន​ភ្ញៀវ​ទេសចណ៍ ជាតិ​និង​អន្តរជាតិ​បាន​ទៅ​កំសាន្ត​ជា​ហូរហែរ ពីមួយ ឆ្នាំ​ទៅ​មួយ​ឆ្នាំ តាម​ការ​ទស្សនា​បឹង​ទន្លេសាប ដែល​ប្រកបដោយ​ព្រៃ​លិច​ទឹក ដែល​ជា​ជម្រក​ត្រី​ពង​កូន និង​បាន​ក្លាយជា​ទី​ចាប់​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍ ទើប​មាន​ក្រុមហ៊ុន​មួយ​បាន​មក​ដេញថ្លៃ​ម៉ៅការ​សម្រាប់ ការលក់​សំបុត្រ​ទូក និង​រៀបចំ​ទី​កន្លែង​កំសាន្ត នាំ​ចំណូល​ចូល​យ៉ាង​កាក់កប ។​

​ក្រោយ​ពី​ដែលមាន​ក្រុមហ៊ុន​ដេញថ្លៃ​រួច វា​ស្មើរ​និង​ផ្កាប់​ឆ្នាំងបាយ​របស់​ប្រជាពលរដ្ឋ ដែល​ធ្លាប់តែ​ទទួលបាន កំ​រ៉ៃ​ពី​ការដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍ រក​ព្រឹក​ខ្វះ​ល្ងាច​របស់​ប្រជាពលរដ្ឋ ដែល​មាន​មុខរប​រដឹក​ជញ្ជូន​ភ្ញៀវ​តាម កានូត​ទស្សនា​បឹង​ទន្លេសាប តែ​ទោះជា​មាន​សភាព​បែប​នេះ​ក្តី ក៏​អាជ្ញាធរ​សុខចិត្ត​ផ្គាប់ចិត្ត​ក្រុមហ៊ុន ចង់​អភិវឌ្ឍន៍​អ្វី ក៏​សុខចិត្ត​តាម​ទាំងអស់ តែ​មិន​មាន​ការគិតគូរ​ពី​ជីវភាព​របស់ ប្រជាពលរដ្ឋ ជា​ហេតុ​បង្ករ​ឲ្យមាន​ការ រើបំ​រ៉ា​ស់​ពី​សំណាក់​សមាគមន៍ កាណូត បាននាំគ្នា​៤២​ម្ចាស់​អជីវ​កម្ម មក​តវ៉ា​បិទផ្លូវ​រារាំង​ប្រឆាំង​ដាច់ខាត មិន​ឲ្យ​ក្រុមហ៊ុនស៊ូ​ជីង ដឹក​ភ្ញៀវ​ទេសចរណ៍ មក​កំសាន្ត​ក្នុង​តំបន់​រមណីយដ្ឋាន​កំពង់​ភ្លុក ដោយសារ​តែ​ការខឹង សម្បា​និង​ក្រុមហ៊ុន​ស៊ូ​ជី​ង មិន​ឲ្យ​សមាគន៍​របស់​ពួក​គាត់​ដឹក​ភ្ញៀវទេសចរណ៍ ដើម្បី​រក​កំ​រ៉ៃ​ចិញ្ជឹម​ឆ្នាំបា​យរបស់ គ្រួសារ​ពួកគាត់ ។​

​ហេតុ​ការបិទផ្លូវ​ពុំ​ត្រូវបាន​ដោះស្រាយ​ដោយ​សមស្រប​ណាមួយ ពី​សំណាក់​អាជ្ញាធរ​ស្រុក ខេត្ត​ឡើយ ទើប ប្រជាពលរដ្ឋ​បាន​នាំគ្នា តវ៉ា​និង​ក្រុមហ៊ុន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​២៥​ខែ​កញ្ញា​ឆ្នាំ​២០១៤​ដោយ មាន​ការបិត​បា​ដា តវ៉ា​យ៉ាង​ឡើង​សសៃក​ដាក់គ្នា ទាមទារ​រក​យុត្ត​ធម៌ និង​ការ​ស្មើរ​ភាព និង​ការចែករំលែក ព្រោះ​ជា​ទឹកដី​របស់​ពួកគាត់ ដោយ​មិន​អនុញ្ញាតិឲ្យ អ្នកដទៃ ឬ​ក្រុមហ៊ុន​មក​ប្រមូល​ផលប្រយោជន៍​តែម្នាក់ឯង នោះទេ​។​

​លោក​មេឃុំ​និង នី បាន​ប្រាប់​អោយដឹងថា​មូលហេតុ​ដែល​ក្រុម​អ្នក​កាណូត​បិតផ្លូវ​មិនអោយ​ភ្ញៀវ​ទៅ​កំសាន្ត​នោះ​គឺ​បណ្តាលមកពី​ក្រុម​ហុ៑ន​សូ​ជី​ង​តម្រូវអោយ​អ្នក​កាណូត​ចំនួន​៤២​កាណូត​ផ្អាក​ការដឹក​ភ្ញៀវ​នៅក្នុង​ក្រុម​ហុ៑ន​ជា​បន្តោះអាសន្ន ដោយ​យក​លេស​ថា មិន​គោរព​តាម​កិច្ចសន្យា​។​
​ប្រភព​ពត៍​មាន​ពី​អ្នករត់​កាណូត​បាន​ប្រាប់​អោយ​ដិង​ថា​ពួកគាត់​មិនមេនអ​ត់​គោរព​កិច្ចសន្យា​ដូច​ក្រុម​ហុ៑ន​ថា​នោះទេ​គឺ​ពួកគាត់​សុំ​ច្បាប់​ក្នុង​រយះពេល​៣​ថ្ងែ​ក្នុងឳកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ដើម្បី​ដឹក​ភ្ញៀវ​បងប្អូន​គាត់​ទៅ​ទស្សនា​បិង​ទន្លេសាប​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ទ ចំណែក​ឯ​ក្រុមហ៊ុន​គាត់​មិន​យល​ពី​បុណ្យ​ប្រពែណី​របស់​ខ្មែរ រីឯ​អ្នក​កាណូត និង​បិទ​ផ្លូវ​រហូត​លុះត្រាតែ​មាន​ដំណោះស្រាយ​៕​
20140925_112119
20140925_112153

មតិយោបល់