ព័ត៌មានជាតិ

ខ្លា​ចូល​ខាំ​គោ អ្នកភូមិ​ស៊ី​យ៉ាង​សាហាវ នៅ​កំពង់ឆ្នាំង​

​កាលពី​ម៉ោង​៤ ទៀប​ភ្លឺ ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៤ អ្នកស្រុក​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​គោមួយ​ក្បាល​របស់​អ្នក​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត កំពង់ឆ្នាំង ត្រូវ​សត្វ​ខ្លា​ចូលទៅ​ខាំ​កាច់ ក ស៊ី​យ៉ាង​សាហាវ ។

ម្ចាស់​គោ​បាន​អោយដឹងថា គោ​របស់​គាត់​ទាំងអស់ មាន​ចំនួន ៧​ក្បាល ចង​អោយ​ដេក​នៅ​ក្បែរ​ផ្ទះ នៅ​ម៉ោង​ប្រមាណ​ជា ៣ យប់ គាត់​បាន​ឮ​សំឡេង​គោ​ផ្អើល ប៉ុន្តែ​មិន​បាន​ចាប់អារម្មណ៍​ថា​មាន​សត្វ​ខ្លា ចូលមក​ចាប់​គោ​ស៊ី​ឡើយ លុះដល់​ម៉ោង​៤​ទៀប​ភ្លឺ គាត់​ក៏​បាន​ចុះពីលើផ្ទះ បម្រុង​ទៅ​សាមង ស្រាប់តែ​ឃើញ​គោ​ឈ្មោល​របស់គាត់ ១​ក្បាល ដេក​ងាប់​នៅរ​ក្បែរ​ស្នឹង ហើយ​នៅពេល​ពិនិត្យមើល ឃើញ​បាក់ក បាត់​គ្រាប់ភ្នែក​ម្ខាង អស់សាច់​ទ្រូង​១​ដុំ និង​មាន​ឃើញ​ស្នាម​ដាច់ ដោយ​ក្រចក​សត្វ​ខ្លា នៅលើ​ខ្លួន​គោ​នោះ ជាច្រើន​កន្លែង​។ ក្រោយពី​មាន​ហេតុការណ៍​នេះ​លោក​ក៏​បាន​រាយការណ៍ ទៅ​ប៉ូលិស​ប៉ុស្តិ៍ អោយបាន​ដឹង និង​ចុះ​មក​ពិនិត្យមើល​ផងដែរ​។ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ ជាច្រើន​នាក់ រួម​នឹង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផង បាន​ចុះទៅពិនិត្យ​មើល ជាក់ស្តែង នៅ​កន្លែង​ហេតុ និង​នៅ​ជុំវិញ​កន្លែង កើតហេតុ ដោយ​បាន​ឃើញ​មាន ស្នាម​ដានជើង​សត្វ​ខ្លា ជាច្រើន​កន្លែង ។​
​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ត្រពាំង​អញ្ចាញ បាន​និយាយ​អោយដឹងថា តាម​ការពិនិត្យ ទៅលើ​ដានជើង​សត្វ​ខ្លា ដែល​ចូលមក​ចាប់​គោ​ស៊ី​នេះ មិនមែន​តូច​ទេ ជា​សត្វ​ខ្លា​ដ៏​ធំ​មួយ ដែល​ស្នាម​ដានជើង​សត្វ​ខ្លា​មួយ​នេះ គេ​ធ្លាប់បាន​ប្រទះឃើញ ម្តង​រួចមកហើយ នៅក្នុង​ខណៈពេល ដែល​ព្រះសង្ឃ គណៈកម្មការ អាចារ្យ វត្ត​ធម្ម​វ័ន្ត ចាក់​ផ្លូវ​បេតុង នៅលើ​ភ្នំ​ក្រាំង​ដី​មាស មិនទាន់​រឹង ហើយ​ត្រូវ​វា​ដើរកាត់ ។ សមត្ថកិច្ច មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ បាន​សន្និដ្ឋានថា សត្វ​ខ្លា​ដែល​ចូល មក​ចាប់ កាច់ ក គោ​អ្នកភូមិ​ស៊ី​នេះ ជា​សត្វ​ខ្លា ដែល​ចុះ​មក​ពី​លើ ភ្នំ​ក្រាំង​ដី​មាស​។
​នេះ​ជា​លើក​ទី​១​ហើយ ដែល​មាន​សត្វ​ខ្លាចុំ​ពី​ភ្នំចេញ​មក​ស៊ីគោ​របស់អ្នក​ស្រុកបែ​ប​នេះ ហើយ​ក៍​ជា​ការ​គួរអោយ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុវត្ថិភាព​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ៕

2014-09-28_084915
2014-09-28_084934

2014-09-28_084946

មតិយោបល់