ព័ត៌មានជាតិ

​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​បញ្ចប់​អាណត្តិ​ថ្លែងអំណរគុណ​ចំពោះ​កម្ពុជា​

​ឯ​.​ឧ Neo A Wong ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ដែល​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​រយៈពេល​៦​ឆ្នាំ​នៅ​កម្ពុជា​បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មន្ត្រីរាជការ​និង​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​ផ្តល់​នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ធ្វើឱ្យ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​បាន​ទទួល​នូវ​លទ្ធផល​គួរ​ជាទី​មោទនភាព​បំផុត​។​.

ឯ​.​ឧ អ៊ាង សុផល្លែត​ជំនួយការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ឱ្យដឹងថា​នៅ​ក្នុង​ជំនួប​ជម្រាបលា​នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ឆ្នាំ​២០១៤ ឯកឧត្តម Neo A Wong បាន​ជម្រាបជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា​មោទនភាព​នោះ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចសហប្រតិបត្តិការ​នៃ​ការជំរុញ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ​និង​ការហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅកាន់​ហ្វីលីពីន​និង​ពី​ហ្វីលីពីន​មក​កាន់​កម្ពុជា​និង​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នាំ​អង្ករ​ចេញពី​កម្ពុជា​ទៅកាន់​ហ្វីលីពីន​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងថា​បច្ចុប្បន្ន​នេះ​មាន​ការហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅកាន់​ហ្វីលីពីន​និង​ពី​ហ្វីលីពីន​មក​កាន់​កម្ពុជា​មាន​ចំនួន​៤​ជើង​ក្នុង​មួយ​សប្តាហ៍​ហើយ​ការហោះហើរ​នោះ​នឹង​មាន​ការកើនឡើង​ថែម​ទៀត​ទៅ​តាម​សេចក្តីត្រូវការ​របស់​អតិថិជន​។​ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​ការនាំ​អង្ករ​ពី​កម្ពុជា​ទៅកាន់​ហ្វីលីពីន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​មានប្រសាសន៍​ជម្រាប​ជូន​សម្តេច​តេជោ​ដែរ​ថា​កម្ពុជា​បានទទួ​ល​នូវ​ភាពស្របច្បាប់​តាមរយៈ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​សម្រាប់​ការចូល​ដេញថ្លៃ​ក្នុង​ការផ្គត់ផ្គង់​អង្ករ​ដើម្បី​នាំ​ចូល​ប្រទេស​ហ្វីលីពីន​ហើយ​ហ្វីលីពីន​នឹង​ធ្វើ​ការដេញថ្លៃ​ទិញ​អង្ករ​ពី​ប្រទេស​នានា​ជា​រៀងរាល់ឆ្នាំ​ដោយឡែក​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ទី​៤​ដែល​ទទួលបាន​នូវ​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការដេញថ្លៃ​នាំ​អង្ករ​ចូល​ប្រទេស​ហ្វីលីពីន​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ក៏​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជួយ​ផ្តល់​នូវ​ថវិកា​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ខ្យល់ព្យុះ រ៉ូហាន់​យ៉ា​ក្នុងប្រទេស​ហ្វីលីពីន​កាលពីពេល​កន្លង​មក​។ នៅក្នុង​ជំនួប​នោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការលើកស្ទួយ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​និង​ចំពោះ​ការយកចិត្តទុកដាក់​ក្នុង​ការជំរុញ​ឱ្យ​មានកា​រហោះ​ហើរ​ត្រង់​ពី​ហ្វីលីពីន​មក​កាន់​កម្ពុជា និង​ការទទួលបាន​នូវ​ភាពស្របច្បាប់​ក្នុង​ការ​ចូល​ដេញថ្លៃ​ផ្គត់ផ្គង់​អង្ករ​កម្ពុជា​ទៅកាន់​ប្រទេស​ហ្វីលីពីន​។​

​តាមរយៈ​កិច្ចសន្ទនា​នោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ផ្តល់​នូវ​អនុសាស​ន៍​ថា​គប្បី​យើង​ពិនិត្យមើល​កិច្ចសហប្រតិបត្តិកា​រដ​ទៃ​ទៀត​ជា​ពិសេស​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ពោលគឺ​ចំពោះ​ភ្ញៀវ​ទេសចរ​ហ្វីលីពីន​មក​កាន់​កម្ពុជា​ឬ​ភ្ញៀវទេសចរ​មកកាន់​ហ្វីលីពីន​ហើយ​បន្ត​មក​កាន់​កម្ពុជា​ទៀត​និង​ការហោះហើរ​ត្រឡប់​ពី​កម្ពុជា​ទៅកាន់​ហ្វីលីពីន​វិញ​ផងដែរ​។​សម្ដេច​បាន​ផ្តល់​នូវ​សេចក្តីសង្ឃឹម​ថា​ប្រទេស​ទាំង​ពីរ​មាន​សក្ដានុពល​ខ្លាំង​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​ជាមួយគ្នា​នេះ​សម្ដេច​តេជោក៏បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​ហ្វីលីពីន​ផងដែរ​ចំពោះ​ជំនួយ​ទាំងឡាយ​ដែល​ជួយ​ដល់​កម្ពុជា​ជា​ពិសេស​ពាក់ព័ន្ធ​ដល់ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក៏ដូចជា​ការផ្លាស់ប្ដូ​រប​ទ​ពិសោធន៍​ទៅវិញទៅមក​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី តំបន់ និង​អន្តរជាតិ​ដែល​មាន​ការយកចិត្តទុកដាក់​ដូចគ្នា​នោះ​៕
Philipine

មតិយោបល់