បន្ទាយមានជ័យ៖ម្តាយនិងឪពុកទៅរកស៊ីនៅប្រទេសថៃទុកកូនឲ្យនៅជាមួយយាយនៅស្រុកខ្មែរយាយរវល់ជាប់ដាំស្លទុកចៅចោលប្រហែសតែមួយភ្លេតចៅដើរទៅស្រះមុខផ្ទះក៏លង់ទឹកស្លាប់យ៉ាងអណោចអធ័ម។ក្មេងស្រីដែលលង់ទឹកស្លាបនោះនៅវេលាម៉ោង ៤.៣០ នាទីល្ងាច ថ្ងៃទី ២៦.កញ្ញា.២០១៤នៅស្រះឆ្ងាយពីមុខផ្ទះមានចំងាយប្រហែល២០ម៉ែត្រ ស្ថិតនៅភូមិរង្វាន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។លោករស់សំបូ មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរីបានឲ្យដឹងថា ក្មេងលង់ទឹកស្លាប់មានឈ្មោះ សៀមវិស័យ ភេទ ស្រី អាយុ ១ឆ្នាំបានមករស់នៅជាមួយនិងយាយនៅភូមិរង្វានលិច ឃុំ ចំណោម ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ ចំណែកយាយក្មេងស្រីមាន ឈ្មោះ សែម សាម៉ុន អាយុ ៥៥ ឆ្នាំ ។លោក រស់ សំបូ បាននិយាយបន្តថាមុនពេលកើតហេតុនោះ នៅពេលយាយកំពុងដាំបាយទុកចៅស្រីចោលលុះក្មេងស្រីនោះបានដើរទៅមុខផ្ទះដែលមានចំងាយ២០ម៉ែត្រពីផ្ទះក៏ធ្លាក់ទឹកស្រះនៅខាងមុខផ្ទះ បណ្តាលអោយលង់ទឹកស្លាប់ភ្លាមៗយ៉ាងអណោចអធ័មដោយពុំអាចជួយសង្គ្រោះអាយុជីវិតបានឡើយ។ ចំណែក ឪពុក និងម្តាយក្មេងរងគ្រោះ បាននាំគ្នាទៅរកស៊ី នៅប្រទេសថៃ ទុកកូនអោយម្តាយមើលសពក្មេងស្រីត្រូវបានយាយចាត់ចែថយកទៅធ្វើបុណ្យតាមប្រពៃណីក្នុងថ្ងៃនោះផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់