ខេត្តក្រចេះ៖ អ្នកកាន់កាតកាសែតក្នុងស្រុកមួយចំនួន កំពុងលាបពណ៌បន្លំពាក់ ស្បែកជាអ្នកកាសែតទៅធ្វើ ជំនួញឈើខុសច្បាប់ត្រូវសមត្ថកិច្ចបង្ក្រាបបានកាល ពីវេលាម៉ោង ១០ព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៤នៅចំណុចក្បែរទីបញ្ជារកាកង រាជអាវុធហត្ថស្រុកចិត្របុរី ខេត្តក្រចេះ ។
រថយន្តសាំងយ៉ុងមួយគ្រឿង ត្រូវបានគេដឹងថា ជារបស់ អ្នក កាន់កាតកាសែតក្នុងស្រុក ម្នាក់ លួចដឹកឈើប្រណិតជាច្រើនសន្លឹក ធ្វើដំណើរតាមផ្លូវជាតិលេខ០៧ A ត្រូវសមត្ថកិច្ចចម្រុះស្ទាក់ចាប់ បាន នៅចំណុចខាងលើ បន្ទាប់ពីទទួលបានព័ត៌មានយ៉ាងច្បាស់កានោះ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាស្ទាក់ចាប់រថយន្តដឹកឈើខាងលើនេះគឺ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់ថ្មរគ្រែ បានសហការជាមួយកម្លាំង យោធា ខេត្ត ហើយបន្ទាប់ពីស្ទាក់ចាប់បានរថយន្តនោះអ្នកបើកបរនិងព្រូរម្នាក់ទៀតបានឆ្លើយប្រាប់សមត្ថកិច្ចថា ឈើនេះជារបស់ លោក ភណ្ឌ័ អ្នកកាន់កាតកាសែតក្នុង ស្រុកម្នាក់ ដែលបានលាបពណ៌យកឈ្មោះជាអ្នកកាសែតទៅធ្វើជំនួញឈើខុស ច្បាប់ ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចមិនបានចាប់មនុស្សណាម្នាក់នោះទេ ដោយ មានកាភ័យខ្លាច អ្នកបើកបរនិងព្រូម្នាក់នោះបានរត់គេចខ្លួនបាត់ រីឯរថយន្តនិងឈើប្រណិតជាច្រើនសន្លឹកគឺ សមត្ថកិច្ចបានអូសយកទៅរក្សាទុកនៅថ្នាល់បណ្តុះ កូនឈើខ្សារ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់ ។
គួបញ្ចាក់ថារយះពេលប្រមាណជា២ខែមុនសមត្ថកិច្ចចាប់ចាប់រថយន្តកាមរីហើម របស់ឈ្មួញខាងលើ ដែលមានដាក់ផ្លាកសញ្ញារ ( Logo ) របស់ក្រសួងព័ត៌មាននៅតាមរថយន្ត ដើម្បីលាបពណ៌បាំងភ្នែកសមត្ថកិច្ច ។ ហើយនេះជាលើកទី២ហើយដែលឈ្មួញអស់លក្ខបានធ្លាក់ក្នុងកណ្តាប់ដៃ របស់សមត្ថកិច្ច ចាប់បង្ក្រាបបានជាបន្តរបន្ទាប់ ។
មតិយោបល់