ព័ត៌មានជាតិ

ហេតុ​អ្វី​លែងមាន​អារម្មណ៍​សិច​អញ្ចឹង​?

​ការរស់នៅ​ជាមួយ​ដៃគូរ​អស់​រយៈពេល​យូ ព្រមទាំង​មាន​វ័យ​កាន់តែ​ចាស់​ទៀត​នោះ វា​អាច​បណ្តាល​អោយ​ចំណង់​ផ្លូវភេទ​ប្រែប្រួល​បាន​។​ខាងក្រោម​នេះ​គឺជា ហេតុផល​មួយ​ចំនួន​ដែល​អ្នក​អាច​អស់​អារម្មណ៍​សិច ព្រមទាំង​វិធី​ស្តារ​អារម្មណ៍​នោះ​មក​វិញ​។​

​រវល់​ពេក​
​ភាព មរ​មា​ញឹក​ជាមួយនឹង​ការងារ ថែ​ទាំង​កូន រៀនសូត្រ ជួប​ជាមួយ​មិត្តភក្តិ និង​ការងារ​ផ្ទះ​ក្នុង​ផ្ទះ​ដ៏​ច្រើន​ទៀត​នោះ វា​អាច​នឹង​ធ្វើអោយ​ចំណង់​នៃ​ការ​រួមភេទ​ស្ថិត​នៅ​ខាងក្រោម​គេ​ទៅ​វិញ​។ វា​មាន​ដូច​គ្នា​នៅ​ពេល​អ្នក​នៅ​វ័យក្មេង ឬ​ជួបគ្នា​ដំបូង ហើយ​អាច​រួម​ភេទ​បាន​គ្រប់​ពេល​នោះ​ទេ​។ ឥឡូវនេះ​ពីរ​បី​នាទី​ដែល​អ្នក​ត្រូវ​ការចំនាយ​នោះ​គឺ​គ្រាន់តែ​ចង់​ងូតទឹក ដុស​សាប៊ូ ឬ​ដេក​មួយស្របក់​ប៉ុណ្ណោះ ព្រមទាំង​គ្មាន​គិត​ពី​ការ​រួមភេទ​ឡើយ​។ ការ​រួមភេទ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​របស់​មនុស្ស​ពីរ​នាក់​។ វា​គឺជា​មធ្យោបាយ​នៃ​ការបង្ហាញ​សេចក្តីស្រលាញ់​ចំពោះ​គ្នា​ទៅវិញទៅមក ប៉ុន្តែ​បើ​កង្វះ​វា​វិញ អាច​ប្រែក្លាយ​ទំនាក់ទំនង​ដែល​ធ្លាប់​ជា​ប្តីរ​ប្រពន្ធ ទៅ​ជា​មិត្តភាព​វិញ​ជាមិនខាន​។​

​ដំណោះស្រាយ​៖
ចូរ​ជ្រើសរើស​ពេលវេលា​មួយ​យប់ ឬ​ពីរ​យប់​ក្នុង​មួយ​សប្តាហ៍​ដើម្បី​បង្កើត​ពេលវេលា​ដ៏​មាន​ប្រយោជន៍​ជាមួយ ដៃគូរ​របស់​អ្នក​។ អ្នក​អាច​លេង​កំសាន្ត​មួយ​សម្រាប់​ខ្លួនឯង​និង​ដៃគូរ ឬ​ព្យាយាម​ប្រើ​របៀប​រួមភេទ​ផ្សេង​ពី​មុន​។ ការ​ដែល​មាន​គម្រោង​រួច​ជាមុន​ដូច្នេះ​វា​ពិតជា​ធ្វើអោយ​ទំនាក់ទំនង​របស់ អ្នក​ទាំង​ពីរ​មាន​ដំណើរ​ទៅមុខ​ទៀត​ជាមិនខាន​។​

​មាន​អារម្មណ៍​ស្ត្រេ​ស ឬ​ព្រួយបារម្ភ​
​ការព្រួយបារម្ភ​ច្រើន​មានន័យ​ថា ការ​រួមភេទ​តែងតែ​ជា​រឿង​ចុង​ក្រោយ​ក្នុង​ចិត្ត​របស់​មនុស្ស​។ វា​អាច​ពិបាក​ក្នុង​ការ​មាន​អារម្មណ៍​សិច​នៅ​ពេល​អ្នក​កំពុង​តែ​គិត​អំពី ការចំនាយ​ផ្សេងៗ ឬ​បញ្ហា​នៅ​កន្លែងធ្វើការ​។ ប្រសិនបើ​អ្នក​ធ្លាប់មាន​បទពិសោធន៍​រួមភេទ​មិនល្អ​ពីមុនមក ឬ​មាន​ជំងឺ​កាមរោគ ការ​មាន​ផ្ទៃពោះ ឬ​ភាព​ល្អ​របស់​អ្នក នោះ​វា​ងាយ​នឹង​ធ្វើអោយ​អ្នក​មិន​ចង់​ប្រព្រឹត្ត​វា​ទៀត ឬ​មិន​ចង់​ដោះស្រាយ​វា​ឡើយ​។​

​ដំណោះស្រាយ​៖
ចំនុច​សំខាន់​សម្រាប់​បំបាត់​ស្ត្រេ​ស គឺ​ព្យាយាម និង​កាត់បន្ថយ​មូលហេតុ​របស់​វា​។ ស្តាប់​មើលទៅ​ដូចជា​ងាយស្រួល​ណាស់ ប៉ុន្តែ​ប្រសិនបើ​រឿង​នោះ​ទាក់ទង​នឹង​លុយកាក​វិញ ចូរ​ចាំ​ថា​ការ​រួមភេទ​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ល្អ​ក្នុង​ការដោះស្រាយ រាល់​បញ្ហា​ទាំងអស់​។ ការលះបង់​ចោលការ​រួមភេទ​មិន​អាច​ជួយ​អោយ​អ្វីៗ​វិល​មក​ល្អ​វិញ​បាន​ទេ​។ ការ​ញ៉ាំ​អាហារ​មាន​តុល្យភាព ការ​ញ៉ាំ​ទឹកបាន​ច្រើន ការ​ដេក​តិច​បំផុត ៧​ម៉ោង​ក្នុង​មួយ​យប់ និង​ហាត់ប្រាណ​សុទ្ធ​តែ​អាច​ផ្តល់​នូវ​រាងកាយ និង​ចិត្តគំនិត​ប្រកប​ដោយ​សុខភាព ព្រមទាំង​បង្កើត​ថាមពល​ទៀតផង​។​

​មាន​ភាព​ធុញទ្រាន់​
ក្រោយ​ពី​រស់នៅ​ជាមួយ​គ្នា​រយៈពេល​ច្រើន​ឆ្នាំ​រួម​មក​ការ​មាន​អារម្មណ៍ ធុញទ្រាន់​នឹង​គ្នា​គឺជា​រឿង​មួយ​ធម្មតា​ទេ ហើយ​ក៏​មិនមែន​មានន័យថា អ្នក​មិន​ស្រលាញ់​គ្នា​ទៀត​ដែរ វា​គ្រាន់តែ​ជា​អារម្មណ៍​មួយ​ដែល​ធ្វើអោយ​អ្នក​មិន​ចង់​រួមភេទ​ជាមួយ​គ្នា ទៀត​ដោយ​ការប្រើ​ក្បាច់​ដដែលៗ​ប៉ុណ្ណោះ​។​

​ដំណោះស្រាយ​៖
ចូរ​សាកល្បង​ប្រើ​ក្បាច់​រួមភេទ​ថ្មី ឬ​និយាយ​អំពី​អ្វី​ដែល​អ្នក​ចូលចិត្ត និង​មិន​ចូលចិត្ត ឬ​ទាក់ទង​នឹង​ការ​ស្លៀកពាក់​។ អ្នក​ប្រហែលជា​មាន​អារម្មណ៍​អៀនខ្មាស់​នៅពេល​សាកល្បង​ជា​លើ​ដំបូង ប៉ុន្តែ​អ្នក​គួរតែ​ធ្វើ​ចិត្ត​អោយ​ល្អ​ទៅ​ជាការ​ស្រេច​ទៅហើយ​។​

​មិន​ចូល​ចិត្ត​រាងកាយ​ខ្លួនឯង​
ការរស់នៅ​ជាមួយ​ដៃគូរ​អាច​នឹង​ធ្វើអោយ​អ្នក​ឃើញ​ថា​រាងកាយ​មាន​ការប្រែប្រួល ឬ​លែង​ពេញចិត្ត​ខ្លួនឯង​ទៀត​ទើប​ធ្វើអោយ​អ្នក​បារម្ភ​ច្រើន​។ ការសិក្សា​ថ្មីៗ​នេះ​បាន​រកឃើញថា មនុស្ស​៦៣%​គឺ​មិន​ចូលចិត្ត​ការ​ដុះ​ក្បាលពោះ​១៧%​ស្អប់​ភ្លៅ​ដែល​ធំ ៧%​ចង់​កែ​កំប៉េះ​គូទ និង ៦%​ទៀត​មិន​ស្រលាញ់​ដៃ​ដែល​ធំៗ​។ អារម្មណ៍​បែប​នេះ​ហើយ​ទើប​ធ្វើអោយ​ពេល​ដោះ​សម្លៀក​បំពាក់​ទៅ​មិន​ចង់អោយ​គេ ឃើញ​ទាល់តែសោះ​ជាពិសេស​ដៃគូរ​រួមភេទ​។​

​ដំណោះស្រាយ​៖
រឿង​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើបាន​គឺ​សម្រក​ទម្ងន់ ប៉ុន្តែ​ត្រូវ​ការព្យាយាម​ប្រើ​វិធី​រួមភេទ​ទៅ​ជាមួយគ្នា​ដែរ​។ អ្នក​ខ្លះ​បែរជា​យក​ការ​ញ៉ាំ​ស្ករ​សូកូឡា ឬ​ផឹកស្រា​ជំនួស​ការ​រួមភេទ​ទៅវិញ តែ​វា​មិនមាន​អ្វី​ជា​ប្រយោជន៍​នោះទេ​។ អ្វី​ដែល​សំខាន់​គឺ​មិន​ត្រូវ​សម្លឹង​មើល​អ្វី​ដែល​ជា​ចំនុច​មិនល្អ​ទេ ត្រូវតែ​មាន​អ្វី​ដែល​ជា​ចំនុច​ល្អ​អោយបាន​ច្រើន​។ ចូរ​ចាំ​ថា ដៃគូរ​របស់​អ្នក​ស្រលាញ់​អ្នក ហើយ​ក្នុង​ពេល​រួមភេទ​គឺ​គ្រាន់តែ​ចង់​នៅ​អោយ​មាន​ភាពស្និទ្ធស្នាល​ជាមួយ អ្នក​ប៉ុណ្ណោះ​។​

​កំពុង​តែ​ប្រើ​ថ្នាំ​
​ថ្នាំ​ពន្យា​កំណើត​មួយចំនួន​អាច​បន្ថយ​ចំណង់​ផ្លូវភេទ​បាន​។ ប៉ុន្តែ​ថ្នាំ​ផ្សេងៗ​ទៀត​ដូចជា ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ថ្នាំ​បំបាត់​ការបាក់​តឹក​ចិត្ត ក៏​សុទ្ធតែ​មាន​ឥទ្ធិពល​ទៅលើ​ចំណង់​ផ្លូវភេទ​ដែរ​។​

​ដំណោះស្រាយ​៖
ប្រសិនបើ​អ្នក​យក​រឿង​នេះ​ទៅប្រាប់​គ្រូពេទ្យ គាត់​នឹង​អាច​បន្ថយ​ចំនួន​កម្រិត​ថ្នាំ ឬ​ផ្លាស់ប្តូរ​ថ្នាំ​ថ្មី​ដែល​មិន​ប៉ះពាល់​ដល់​ការ​រួមភេទ​។ មិន​ត្រូវ​ឈប់​ប្រើ​ថ្នាំ​ដោយ​ខ្លួនឯង​ឡើយ​លុះត្រាតែ​មាន​ការអនុញ្ញាត​ពី គ្រូពេទ្យ​សិន​។ ប្រសិនបើ​អ្នក​មាន​បញ្ហា​បាក់​ទឹកចិត្ត វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការទទួលបាន​អារម្មណ៍​ស្រើបស្រាល​ក្នុងពេល​រួមភេទ ហើយ​ប្រសិនបើ​ប្រើ​ថ្នាំ​បំបាត់​ការបាក់​ទឹកចិត្ត​ទៀត រឹង​តែ​ពិបាក​ទ្វេដង​ទៅទៀត​។​

​ទើបតែ​មាន​កូន​ហើយ​ថ្មីៗ​
ប្រសិនបើ​អ្នក​ទើបតែ​សម្រាលកូន ឬ​មាន​កូនខ្ចី ចំណង់​ផ្លូវភេទ​របស់​អ្នក​ប្រហែលជា​ត្រូវ​ធ្លាក់ចុះ​ខ្លាំង​តែ​ម្តង​។ នេះ​អាច​ដោយសារតែ​អ័រម៉ូន​នៃ​ការស្រលាញ់​កូន​នៅតែ​គ្របដណ្តប់​ខ្លាំងពេក ឬ​មាន​ការបាក់​ទឹកចិត្ត ក្រោយ​ពី​សម្រាលកូន​រួច​។​

​ដំណោះស្រាយ​៖
រាល់​ហេតុផល​ទាំងអស់​ត្រូវតែ​មាន​ដំណោះស្រាយ​ផ្សេងៗ​គ្នា​។ ចំពោះ​ការបាក់​ទឹកចិត្ត​ក្រោយពេល​សម្រាល​អាច​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។ ប្រសិនបើ​អ្នក​ចង់​រួមភេទ​មែន តែ​មិន​អាច​ធ្វើ​វា​បាន​ភ្លាមៗ ចូរ​ធ្វើ​វា​ដោយ​យឺត​។ ការបង្កើន​ភាពស្និទ្ធស្នាល​ដោយ​មិនបាច់​រួម​ភេទ​អាច​ជួយ​អ្នក​បាន​មួយកម្រិត ដែរ ព្រមទាំង​អោយ​អ្នក​ទាំង​ពីរ​កាន់តែ​នៅ​ជិត​គ្នា​កាន់តែ​ខ្លាំង​ទៀតផង​។​
​ញ៉ាំ​អាហារ​មិនល្អ​ចំពោះ​សុខភាព​ច្រើនពេក​
សូកូឡា និង​ស្រា​អាច​ផ្តល់​ថាមពល​ដល់​អ្នក​បាន​ច្រើន​ក្រោយ​ពី​ញ៉ាំ​រួច ប៉ុន្តែ​វា​បែរជា​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ឡេស​ឡះ អស់កម្លាំង និង​ឆេវឆាវ​ទៀតផង ដែល​វា​សុទ្ធតែ​ដាក់​សម្ពាធ​ដល់​ការ​មិន​ចង់​រួមភេទ និង​បន្ថយ​ចំណង់​ផ្លូវភេទ​។ លើសពីនេះ​ទៅ​ទៀត​វា​ក៏​អាច​រំខាន​ដល់​អ័រម៉ូន ក៏ដូចជា​អារម្មណ៍​ទៀតផង​។​

ញ៉ាំ​អាហារ​មិនល្អ​ចំពោះ​សុខភាព​ច្រើនពេក​
​សូកូឡា និង​ស្រា​អាច​ផ្តល់​ថាមពល​ដល់​អ្នក​បាន​ច្រើន​ក្រោយ​ពី​ញ៉ាំ​រួច ប៉ុន្តែ​វា​បែរជា​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ឡេស​ឡះ អស់កម្លាំង និង​ឆេវឆាវ​ទៀតផង ដែល​វា​សុទ្ធតែ​ដាក់​សម្ពាធ​ដល់​ការ​មិន​ចង់​រួមភេទ និង​បន្ថយ​ចំណង់​ផ្លូវភេទ​។ លើសពីនេះ​ទៅ​ទៀត​វា​ក៏​អាច​រំខាន​ដល់​អ័រម៉ូន ក៏ដូចជា​អារម្មណ៍​ទៀតផង​។​

​ដំណោះស្រាយ​៖
​វា មិនមែន​មានន័យ​ថា​អ្នក​ត្រូវតែ​ឈប់​ញ៉ាំ​អាហារ​ទាំងនេះ​រហូត​នោះទេ គឺ​គ្រាន់តែ​ញ៉ាំ​វា​អោយ​មាន​តុល្យភាព​ប៉ុណ្ណោះ​។ សូកូឡា​មិនមែន​អាក្រក​ទាំងអស់​នោះ​ទេ ព្រោះ​វា​ក៏​មាន​ឥទ្ធិពល​ជា​ថ្នាំសម្រើប​ផងដែរ​។ ការ​ញ៉ាំ​ទឹកបាន​ច្រើន​អាច​បង្កើត​ន​ថាមពល​ប្រកបដោយ​សុខភាព​រាងកាយ និង​ផ្លូវភេទ​៕

men.sex_

មតិយោបល់