ព័ត៌មានជាតិ

ឆក់កាបូបបានហើយ ត្រូវនារីរងគ្រោះដេញតាមបោះឲ្យ​វិញ

ភ្នំពេញៈ នារីវ័យក្មេងម្នាក់ជិះម៉ូតូស្កុបពីមកដល់ម្តុំផ្សារធី​ខេ ស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូនិចពណ៌ស បានឆក់កាបូបស្ពាយបានសម្រច ហើយជិះរត់គេចខ្លួនត្រូវកម្លាំងសមត្ថកិច្ចនិងនារីរងគ្រោះដេញតាមស្រែកចោរៗ ក៏បោះកាបូបចោល ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង១០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧។

នារីរងគ្រោះមានឈ្មោះ ថុល សុវត្តី ភេទស្រី អាយុ១៦ឆ្នាំ មុរបរសិស្ស ស្ពាយកាបូបពណ៌ទឹកប្រាក់ មានទូរសព្ទ Iphone 7 plus និងលុយចំនួន៣០ដុល្លារ។

សមត្ថកិច្ចបានប្រាប់ឲ្យ​ដឹងថា មានករណីចោរឆក់កាបូបមួយបានកើតឡើងដោយនារីរងគ្រោះជិះម៉ូតូស្កុបពីបានដេញតាមជនសង្ស័យ២នាក់ជិះម៉ូតូនិចពណ៌សពីផ្លូវ៥៦៦បត់មកផ្លូវ៣១៥ និងមានសមត្ថកិច្ចចូលរួមដេញបន្តទៀតជាមួយនារីរងគ្រោះ ដោយជនសង្ស័យមានការភិតភ័យក៏បោះកាបូបចោលរួចជិះគេចខ្លួនបាត់ស្រមោលនៅម្តុំត្រឡោកបែក ចំណែកកាបូបស្ពាយត្រូវបានប្រជាពលរដ្ឋរើសបានយកមកប្រគល់ជូននរគបាលប៉ុស្តិ៍បឹងកក់២។

បន្ទាប់មកម្តាយនារីរងគ្រោះបានទទួលដំណឹងពីសមត្ថកិច្ចបានមកដល់ប៉ុស្តិ៍មិនឃើញកូនស្រី មានការភិតភ័យបារម្មណ៍អំពីសុវត្ថិភាព ខ្លាចក្រែងដួលម៉ូតូរងគ្រោះថ្នាក់អាយុជីវិត ដោយក្នុងអំពើឆក់តែងតែបណ្តាលឲ្យ​បាត់បង់ទ្រព្យសម្បត្តិនិងរងរបួសផងដែរ។ នារីរងគ្រោះរងការភិតភ័យត្រូវបានម្តាយយកទៅព្យាបាលនៅមន្ទីរពេទ្យ។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការប្រគល់សម្ភារៈជូននារីរងគ្រោះវិញ៕

https://youtu.be/R7r2VgYevug

មតិយោបល់