លោក David Moyes (ដេវីដ ម៉យ) ត្រូវបានគេមើលឃើញថា គឺជាបេក្ខជនឈានមុខគេ ដើម្បីជំនួសតំណែងរបស់លោក Alan Pardew ចូលដឹកនាំក្លិបសារិការព្រៃ Newcastle United ។
កាលពីព្រឹកថ្ងៃសៅរ៍ ម្ចាស់ក្លិប Newcastle លោក Mike Ashley បានប្រាប់អ្នកសារព័ត៌មាន ថា លោកនឹងបញ្ចប់ការងាររបស់លោក Pardew បើសិនជា Newcastle ប្រកួតចាញ់ Stoke City នៅយប់ថ្ងៃច័ន្ទ ។
ទោះបីជាយ៉ាងណាក៏ដោយ បុរសសញ្ជាតិស្កុតគឺលោក Moyes ធ្លាប់បានលើកឡើងថា លោក នឹងមិនដឹកនាំក្រុមនៅក្នុងប្រទេសអង់គ្លេសទៀតទេដោយលោកចង់ដឹកនាំក្រុមនៅបរទេសជំនួសវិញ ។
គួរបញ្ជាក់ថា ចាប់តាំងពីបើករដូវកាលថ្មីមក Newcastle មិនទាន់ប្រកួតឈ្នះមួយប្រកួតឡើយ ដោយបច្ចុប្បន្នកំពុងឈរនៅបាតតារាងក្របខណ្ឌអង់គ្លេស Premier League ៕
មតិយោបល់