ព័ត៌មានជាតិ

នគរបាល​ខេត្ត​មណ្ឌលគិរី​ប្រជុំ​ផ្សព្វផ្សាយ​សន្និបាត​បូក​សរុប​សភាពការណ៍ សហប្រតិបត្តិកា​២០១៣​លើក​ទិសដៅ​២០១៤​របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ​

ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី​បាន​រៀបចំ​ពិធី​ប្រជុំ​ផ្សព្វផ្សាយសន្និបាត​បូក​សរុប​សភាពការណ៍ សហប្រតិបត្តិការ​ឆ្នាំ​២០១៣​និង​លើក​ទិសដៅ​ការងារ​អនុវត្តន៍​បន្ត​២០១៤ របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ នា​ព្រឹក​ថ្ងៃទី​២០​មិនា​ឆ្នាំ​២០១៤​ដោយ​មាន​ការចូលរួម​ជា​អធិបតី​ឯកឧត្តម​ស្វាយ​សំ​អ៊ាង​អភិបាលរង​ខេត្ត​និង លោក ឃុត សុភា​ង ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្តមណ្ឌលគិរី​ផងដែរ​។​

លោក​ឧត្តមសេនីយត្រី ញ៉ែម វ៉ាន់​នី​ស្នងការ​នគរបាល​ខេត្ត​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​បូកសរុប ការងារ​ឆ្នាំ​២០១៣​រួចមក​លោក​ក៏​បាន​កោតសរសើ​ដល់​មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​ទាំងពី​និង​មន្ត្រី​នគរបាល​គ្រប់​ជំនាញ​ដែល​ខិតខំ​យកចិត្តទុកដាក់ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ​ក៏​ដួច​ជា​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ផង​ដែរ​។​

បន្ទាប់មក​លោក​ស្នងកា​រ​បាន​ជូន​ប័ណ្ណសរសើ​និង​បំពាក់​ឋានន្ត​រ​សក្កិ​ជូន​ដល់​មន្ត្រីនគរបាល​ដែល​មាន​ស្នាដៃ​ចំនួន​១២​រូប​ផង​ដែរ​ក្នុងនោះ​មាន​ឋានះ​អនុ សេនីយ៍​ទោ​១​រូប .​អនុសេនីយ៍ត្រី​៤​រូប​និង​ព្រិន្ទបាលឯក​ចំនួន​៧​រូប​ផង​ដែរ​។​

ក្នុង​ឳ​កាស​នោះ​ឯកឧត្តម​ស្វាយ​សំ​អ៊ាង​បាន​គ្រើនរំលឹក​និង​ជំរុញ​ដល់​មន្ត្រី នគរបាល​ដែល​ទទួល​ភារកិច្ច​ថ្មី​និង​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់​ត្រូវ​ខិតខំ​ប្រមូល និង​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​ដើម្បី​ធ្វើ​អត្ត​ស​ញ្ញាប​ណ័​ជូន​ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់​ទៅ​ចុះ​ឈ្មោះ​និង​មាន​សិទ្ធ​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​.​ខេត្ត​និង​ក្រុង​.​ស្រុក​ខាងមុខនេះ​៕

2014-03-21_120729

មតិយោបល់