កណ្ដាលៈ ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៤និង១០នាទី មានករណីរំលោភលើទំនុកចិត្ត នៅចំណុចភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ សំ មករា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិលំហាច ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ សៀម ឌឿ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ (គ្មាន)
សម្ភារបាត់បង់៖ ម៉ូតូម៉ាកសង់០៧ឡើងតែម០១៥ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខភ្នំ1V-1340 លេខតួ និងលេខម៉ាស៊ីន8189607។
សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុជនរងគ្រោះ បានមកធ្វើការនៅភូមិឃុំកើតហេតុ ពេលនោះជនសង្ស័យមកខ្ចី
ម៉ូតូដោយនិយាយថា ទៅយកខោអាវបន្តិចហើយគេចខ្លួនទៅបាត់តែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួនខ្ចីម៉ូតូបានហើយខ្លួនយកទៅលក់នៅកំពង់ស្ពឺបានតម្លែ250$។
លុះដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ វេលា ១១និង៣០នាទី ជនរងគ្រោះជួបជនសង្ស័យនៅថ្នល់ទទឹងហើយឃាត់យកមកឲ្យមត្ថកិច្ចតែម្តង។
ចំពោះករណីនេះកម្លាំងជំនាញកំពុងចាត់កាតាមនីតិវិធី៕
មតិយោបល់