ខ្សែបម្រើស្លាបរបស់ក្លិបតោខៀវ Chelsea គឺកីឡាករ Eden Hazard បានច្រានចោលឱកាសចំពោះការផ្លាស់ ទៅកាន់ក្លិបមហាសេដ្ឋី Paris Saint-Germain ។
កីឡាករវ័យ២៣ឆ្នាំរូបនេះធ្លាប់មានទំនាក់ទំនងលើការផ្លាស់ទៅកាន់ក្លិបជើងឯកបារាំង Ligue 1 មួយនេះ ជាយូរណាស់មកហើយ ប៉ុន្តែរូបគេបានលើកឡើងថា បើសិនជាគេវិលត្រឡប់ទៅកាន់ប្រទេសបារាំងវិញនោះ គេចង់លេងឲ្យក្លិប Lille ជំនួសវិញ ។
កីឡាករអន្តរជាតិប៊ែលហ្ស៊ិករូបនេះប្រាប់អ្នកសារព័ត៌មានថា ពេលដែលគេចាកចេញពីក្លិប Lille គឺគេចង់ចេញ ពីលីកបារាំង ដូច្នេះគេនឹងមិនផ្លាស់ទៅ PSG នោះទេហើយនៅពេលនេះគេកំពុងរីករាយលេងឲ្យ Chelsea ។
គួរបញ្ជាក់ថា Hazard ស៊ុតបញ្ចូលទីបាន៣១គ្រាប់ឲ្យ Chelsea ចាប់តាំងពីផ្លាស់មកក្លិបនេះនៅក្នុង ឆ្នាំ២០១២ ៕
មតិយោបល់