ព័ត៌មានជាតិ

Huawei ​សហការ​ជាមួយ​ SAP​ ពង្រីក​មុខ​​ជំនួញ​

ក្រុមហ៊ុនយក្សចិន Huawei បានសហការជាមួយក្រុមហ៊ុនផលិត Software យក្សរបស់អាល្លឺម៉ង់ SAP ក្នុង​ការ​ផ្ដល់​ដំណោះស្រាយរួម និងដើម្បីពង្រីកទៅលើវិស័យជំនួយ ដោយជំនួសមកវិញនូវការលក់​ Hardware ដូចជា Servers និង Data Storage នេះបើយោងតាមសំដីរបស់លោក Yan Lida ប្រធានក្រុមសហគ្រាសពាណិជ្ជកម្ម របស់ក្រុមហ៊ុន Huawei។

យោងតាមការចុះផ្សាយរបស់ WSJ នៅថ្ងៃនេះ បានឲ្យដឹងថា ការសហការជាមួយនឹងក្រុមហ៊ុន SAP នេះគឺដើម្បី​ពង្រីកអាជីវកម្មរបស់ Huawei ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀតទៅលើការផ្គត់ផ្គង់​ Hardware សម្រាប់វិស័យ​ដឹកជញ្ជូន អ៊ីនធើណេត ធនាគារ ប្រពន្ធផ្សព្វផ្សាយ និង​រដ្ឋាភិបាល។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន Huawei រក​ចំណូលបានជាង ៣ពាន់លានដុល្លារអាមេរិក​ពីវិស័យសហគ្រាស ហើយ​រំពឹងថា ឆ្នាំនេះនឹងកើនឡើងលើសមុន ជាពិសេសគឺក្រោយពេលសហការជាមួយ SAP៕

Journalists attend the presentation of the Huawei's new smartphone, the Ascend P7, launched by China's Huawei Technologies in Paris

មតិយោបល់