ព័ត៌មានជាតិ

ម៉ូតូ១គ្រឿង ពន្លះគូទរថយន្តចតចោលលើចិញ្ចើមផ្លូវ ស្លាប់ និងរបួសមនុស្ស ២ នាក់

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ១០ និង ៥៦នាទីយប់ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសស្រាលម្នាក់ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវចូលផ្ទះសំណាក់ មុខសាន់ដេ១ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ដំណើររឿង៖ ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F 2227 បើកបរដោយឈ្មោះ ឌី វុទ្ធី ភេទប្រុសអាយុ ៣២ ឆ្នាំ (របួសស្រាល) និងរួមដំណើរ (ស្លាប់) រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បើកបរក្នុងល្បឿនលឿន មិនមានពាក់មួកសុវត្ថិភាព បានទៅបុកពីក្រោយរថយន្តធំ ម៉ាកហ៊ុយហ្សូ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B 7613 ដែលកំពុងចតចោលលើចិញ្ចើមផ្លូវ (អ្នកបើករថយន្ត បានគេចខ្លួន)។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងយកទៅរក្សាទុក នៅប៉ុស្តិ៍ ដើម្បីធ្វើកំណត់ហេតុ រង់ចាំដោះស្រាយពេលក្រោយ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់