ព័ត៌មានជាតិ

ភ្នំពេញប្លន់ទៀតហើយ! ភ្ជង់ប្លន់យកម៉ូតូ zoomer X ឆ្នាំ២០១៦ ពីនារីម្នាក់បានសម្រេចនៅចំការមន

ភ្នំពេញៈ នារីម្នាក់ត្រូវជនសង្ស័យពីរនាក់ ដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូម៉ាក zoomer X ស៊េរីឆ្នាំ២០១៦ បានសម្រេច ខណៈនារីរងគ្រោះចេញពីសាលារៀននៅបៀលប្រាយ។

ហេតុការណ៍ប្លន់បន្តបន្ទាប់ពីរាជធានីភ្នំពេញនេះ បានកើតឡើង នៅវេលាម៉ោ ៩យប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅចំនុចមុខផ្ទះលេខ៧ ផ្លូវ៤៦០ សង្កាត់ទួលទំពូង១ ខណ្ឌចំកាមន ដោយជនសង្ស័យមានគ្នា២នាក់ជាប្រភេទក្មេងស្ទាវ ជិះម៉ូតូ១គ្រឿងម៉ាក Honda C១២៥ ពណ៌ខ្មៅ មិនដឹងស៊េរី និងស្លាកលេខ ប្រដាប់ដោយអាវុធខ្លី១ដើមមិនស្គាល់ម៉ាកបានធ្វើសកម្មភាពកៀររួចភ្ជង់ជនរងគ្រោះគំរាមយកម៉ូតូរួចជិះគេចខ្លួនបាត់តែម្តង។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា លីវ បុិវួច ២២ឆ្នាំ ស្រី លក់ដូរផ្សារទួលទំពូង ស្នាក់នៅផ្ទះលេខ១៩៦ ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំកាមន បាត់បង់ម៉ូតូ១គ្រឿងម៉ាក Honda zoomer X ស៊េរី២០១៦ ពណ៌ផ្ទៃមេឃស្លាកលេខ ភ្នំពេញ ១FX-៧១៩៦។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងចេញពីរៀននៅសាលាបៀលប្រាយ មាត់ទន្លេ តាមបណ្តោយផ្លូវ១០៥មកដល់ផ្លូវ៤៦០ក៏បត់ស្តាំមកដល់កន្លែងកើតហេតុក៏មានជនសង្ស័យមកធ្វើសកម្មភាពតែម្តង ។ បច្ចុប្បន្នជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានអាវុធហត្ថខណ្ឌចំការមនរួចរាល់ហើយ៕

photo_2016-08-16_00-22-13photo_2016-08-16_00-22-17

មតិយោបល់