ព័ត៌មានជាតិ

ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ធំ​ក្រៅតែពី​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ថែម​ទាំង​ប្លន់​ដី​រាស្ត្រ​

​ខេត្ត​កំពង់ធំ ៖ លោក​ជា ជាតិ ប្រធាន​មន្ទីរ​សង្គម​អតីតយុទ្ធជន និង​យុវ​សម្បទា ខេត្ត​កំពង់ធំ និង​ជា​ទីប្រឹក្សា​របស់​លោក​អនុប្រធាន​រដ្ឋសភា​ងួន ញ៉ិល ផង​នោះ​ត្រូវបាន មន្ត្រីរាជការ​ក្នុង​ខេត្ត​រិៈគ​ន់ថា ប្រធាន​មន្ទីរ​រូប​នេះ​ក្រៅតែពី​ការ​ពូកែ​ខាង​ការប្រព្រឹត្ត អំពើពុករលួយ​កឹបកេង​ថវិកាជាតិ និង​កឹបកេង​ថវិកា​និវ​ត្ត​ន៍​ជន និង​អតីតយុទ្ធជន ប្រធាន​មន្ទីរ​រូប​នេះ​ថ្លើមធំ​ហាន​ទាំង​ប្លន់​ដី​រាស្ត្រ​ចំនួន ៥៤​ហិច​តា នៅ​ចំនុច​ដីស្រែ​វាល ក្រោម តំបន់​បាទ​ព្រលាក ស្ថិតនៅក្នុង​ភូមិ​ពោធិ​តា​អ៊ុន សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ដែល​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​៣៤​គ្រួសារ​រំលោភ​យក​ធ្វើ​ជា​អាងទឹក​។​

​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​កើត​ការក្តៅក្រហាយ និង​ប្តឹង​ទៅស្ទើ​គ្រប់​ស្ថាប័ន​តែ​មកដល់​ពេល​នេះ​ពុំទាន​មាន​ដំណោះស្រាយ​នៅឡើយ​នោះទេ​។ តាម​លោក​ឃុត នាង និង​លោក​ភោ ភឿក ដែល​ជា​តំណាងឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ចំនួន​៣៤​គ្រួសារ​បានឲ្យដឹង​ថា​ដី​ដែល​លោក​ជា​ជាតិ រំលោភ​យក​នោះ​គឺជា​ដី​ស្រែ​ដែល​ពួក​គាត​បាន​កាន់កាប់​តាំងពី​ឆ្នាំ​
១៩៨៧ ដោយ​អ្នកខ្លះ​ទទួលបាន​ដី​ចំណែក​ពី​រដ្ឋ​១ ឬ​២​ហិច​តា ស្រាប់តែ​នៅ​ដើមឆ្នាំ​២០០៦​លោក​ជា ជាតិ បាន​ទៅ​រំលោភ​យក​ជា​កម្មសិទ្ធិរ​បស់​គាត និង​បាន​យក​ដី​នេះ​ធ្វើ​ជា​អាងទឹក​បំរើ​ផលប្រយោជន៍​របស់​គាត​។ ក្រោយពី​មាន​ករណី​នេះ​កើតឡើង​គឺ​ពួក​គាត​បាន​ប្តឹង​ទៅ​លោក​មេឃុំ លោក​អភិបាលស្រុក​ស្ទឹងសែន និង​លោក​អភិបាល​ខេត្ត​រួម និង​លោក​ងួន ញ៉ិល អនុប្រធានរដ្ឋសភា​ផងដែរ​។ តែ​ក្រោយ​ពី​ការប្តឹង​ផ្តល់​ជា​ច្រើន​កន្លែង​រឿង​នេះ​មិន​ត្រូវបាន​អជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​ការដោះស្រាយ​ទេ​។ នៅ​ឆ្នាំ​២០០៨ ពួក​គាត​បាន​យក​រឿង​នេះ​ប្តឹង​ទៅ​រដ្ឋសភា និង​ទៅ​សម្តេច​តេជោ​ហ៊ុន សែន ក្រោយពី​មាន​ការប្តឹង​នេះ រដ្ឋសភា​តាមរយៈ​សម្តេច​ហេង សំរិន​បាន ចេញ​លិខិត​មួយ​ជួន​ទៅ​លោក​អភិបាល​ខេត្ត​កំពង់ធំ​ឲ្យធ្វើ​ការពិនិត្យ​និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។ ទោះបី​មាន​លិខិត​អន្តរាគមន៍​របស់​រដ្ឋ​សភា​ក៍ដោយ អជ្ញាធរ​ខេត្តកំពង់ធំ​ពុំបាន​យក​ករណីនេះ​មក​ធ្វើ​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះឡើយ​។​

​សម្រាប់​ប្រជាពលរដ្ឋ​រង់​គ្រោះ​ដែល​ទទ្ទឹង​រង់​ចំ​ការដោះស្រាយ​ពី​អជ្ញាធរ​ទាំង​ក្តី​អស់សង្ឃឹម និង​ប្រុង​លើកគ្នា​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សូមឲ្យ​ប្រមុខ​រាជរដ្ឋាភិបាលសម្តេច​ហ៊ុន សែន ជួយ​រក​យុតិ​ធ៌ម​ជូន​ពួកគាត​។ សម្រាប់​មន្ត្រីរាជការ​ជា​ច្រើន​នៅ​ខេត្ត​កំពង់​បាន​ទំលាយ​ឲ្យដឹងថា​លោក​ជា ជាតិ ក្រៅ​តែ​ពី​មាន​បញ្ហា​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ ដោយសារ​តែ​អាង​ខ្លួន​ជា​មន្ត្រី​មានអំណាច និង​មាន​ខ្សែ​ធំ​គឺ​រូប​គាត​គឺជា​មន្ត្រី​មួយរូប​ពោ​ពេញ​ដោយ​អំពើ​ពុករលួយ​ជា​ពិសេស​គឺ​ការកឹបកេង​ថវិកាជាតិ កឹ​បកេង​ប្រាក់​និវត្តន៍ជ​ន និង​អតីតយុទ្ធជន​។​

​ស្របពេល​ដែល​រាជរដ្ឋាភិបាល​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ និង​លុបបំបាត់​អំពើពុករលួយ​ដោយ​ប្រាក់ខែ​និវត្តន៍​ជន​បើក​តាម​ប្រព័ន្ធ​ធនាគារ រូប​គាត​នៅតែ​បន្ត​ការប្រព្រឹត្ត​អំពើ​ពុករលួយ តាមរយៈ​ការកឹបកេង​ថវិកាជាតិ​នៅក្នុង​ជំពូក​៦០ ជំពូក​៦១ ជំពូក​៦២ មួយ​ផ្នែក​នៃ​ជំពូក​៦៤ និង​ជំពូក​៦៥ ដោយ​ក្នុង​មួយឆ្នាំៗ​រូប​គាត​រក​ប្រាក់​បាន​រាប់រយ​លាន​រៀល ដោយ​ផ្គើន​នឹង​ការព្រមាន​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

សូម​រំលឹក​ថា​នៅ​ឆ្នាំ​២០១៣ មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង់ធំ​បាន​ចំណាយ​ថវិកាជាតិ​អស់​ចំនួន​១៣,៣១៦,៨១៦,១១០​រៀល ដោយ​ក្នុងនេះ​ចំណាយ​លើ​ជំពូក​៦០​អស់​ចំនួន​៥,៧៨៦,៩១០ រៀល ជំពូក​៦១ អស់​ទឹកប្រាក់​ចំនួន​២៧៥,៣៤៨,០០០ រៀល ជំពូក​៦២ អស់​ទឹកប្រាក់​ចំនួន​៥១,៤៤១,៨០០ រៀល ចំណាយ​លើ​ជំពូក​៦៤ អស់​ចំនួន​១២,៦៣៧,៦៦៤,៤០០ រៀល ជំពូក​៦៥​អស់​ទឹកប្រាក់​ចំនួន​២៧៦,៥៧៥,៨០០ រៀល​។​

​សម្រាប់​គម្រោង​ចំណាយ​ថវិកា​ដែល​បាន​អនុវត្តន៍ និង​កំពង់​បន្ត​អនុវត្តន៍​នៅ​ឆ្នាំ​២០១៤ នេះ​មាន​ចំនួន​១៨,៤៤០,០ លាន​រៀល ក្នុងនោះ​លើ​ជំពូក​៦០​មាន​ទឹកប្រាក់​ចំនួន​៦០,០​លាន​រៀល ជំពូក​៦១​មាន​ទឹកប្រាក់​៧៥,០​លាន​រៀល ជំពូក​៦២​មាន​ទឹកប្រាក់​៦០,០​លាន​រៀល ជំពូក​៦៤​មាន​ទឹកប្រាក់​ចំនួន​១៧,៩២៥,០​លាន​រៀល ជំពូក​៦៥​មាន​ទឹកប្រាក់​ចំនួន​៣២០,០​លាន​រៀល​។ ទោះបី​ថវិកា​ទាំងនេះ​មិន​ទាន់​បិទ​បញ្ចប់​ការចំណាយ​ក៍​គេ​អង្កេត​ឃើញថា ការចំណាយ​នៅ​ឆ្នាំ​២០១៤​នេះ​នៅតែ​មាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដដែល​ជា​ដដែល​មិនសូវ​មាន​ការ​កំណែទម្រង់​តាម​គោលនយោបាយ​រាជរដ្ឋាភិបាល​ទេ​។​

​សម្រាប់​ការចំណាយ​ជាក់ស្តែង​របស់​មន្ទី​រ​សង្គមកិច្ច​ជាច្រើន​ឆ្នាំ​កន្លងមកថា​មាន​អំពើ​ពុករលួយ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​នៅ​ឆ្នាំ​២០១៣ ខណៈពេល​មាន​ការ​រឹតបន្តឹង​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ក៍​មន្ទីរ​មួយ​នេះ​នៅតែ​ថ្លើមធំ​ហាន​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​មិន​ខ្លាចក្រែង​ច្បាប់ ទោះបី​ថវិកា​និវត្តន៍​ជន​បើក​តាម​ធនាគារ​ក៍​នៅតែមាន​អំពើពុករលួយ​ដោយ​ពួកគេ​រួមដៃគ្នា ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​ជំពូក​ជាពិសេស​គឺ​ប្រាក់​បុរេប្រទាន និង​ប្រាក់​ជំពូក​៦៥​វិញ​ម្តង​។​

​បើ​និយាយ​ពី​រឿងអាស្រូវ​ពុករលួយ​របស់​មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង់ធំ ក្រោម​ការដឹកនាំ​ដោយ​លោក​ជា ជាតិ នោះ​មាន​ច្រើន​ប្រភេទ​ហើយ​របៀប​នៃ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​គឺ​មាន​ភាព​បត​បែន​យ៉ាងខ្លាំង​ដែល​អ្នក​គ្មាន​ជំនាញ​ខាង​ហិរញ្ញវត្ថុ​ឃើញ​គេ​ចែក​លុយ​គ្នា​នៅ​នឹង​មុខ​ក៍​មិនដឹងថា​ពួកគេ​បាន​ប្រាក់​មកពីណា​ផង​។ ស្របពេល​ដែល​ក្រុមអធិការកិច្ច ឬ​សវនកម្ម​ជើង​ដប់​ចុះ​ទៅ​ត្រួតពិនិត្យ​តែ​បញ្ជីស្នាម និង​ទៅ​ដើរ​ផឹកស៊ី​រួម​នឹង​យក​ស្រោមសំបុត្រ​មកវិញ​នោះ​គឺ​រក​មិន​ឃើញ​នៅ​កំហុស​របស់​ពួកគេ​ទាំងអស់​៕​
Image1

មតិយោបល់