បរទេស៖ ក្លឹបបិសាចក្រហម Man UTD ទើបតែបានប្រកាសតែងតែលោក Ralf Rangnick ជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្លឹបរហូតដល់ចុងរដូវកាលប៉ុន្តែទោះបីជាយ៉ាងណាក្តីគេជឿជាក់ថាគ្រូបង្វឹករូបនេះនៅមិនទាន់អាចរួចរាល់សម្រាប់ត្រៀមការប្រកួតប៉ះទៅនឹងក្រុមតោខៀវ Chelsea ក្នុងការប្រកួតលីគឡើយ។
លោក Rangnick ទំនងជាអាចក្លាយជាអ្នកចាត់ការក្រុមបិសាចក្រហមជាលើកដំបូងក្នុងការប្រកួតប៉ះជាមួយនឹងកាំភ្លើងធំ Arsenal វិញនាយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយដោយទុកប្រកួតប៉ះ Chelsea នេះទៅឲ្យលោក Michael Carrick ជំនួសសិន។
គួរឲ្យដឹងដែរថាតាំងតែពីបានបណ្តេញចេញលោក Ole Solskjare មកតំណែងរបស់គ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD ត្រូវបានធ្លាក់ទៅក្រោមការដឹកនាំបណ្តោះអាសន្នរបស់លោក Carrick ហើយការប្រកួតដំបូងរបស់លោកយកឈ្នះ Villareal និងឡើងទៅវគ្គ១៦ក្រុមចុងក្រោយនិងប្រកួតចុងក្រោយគឺត្រូវប៉ះនឹង Chelsea នៅចុងសប្តាហ៍នេះ៕






មតិយោបល់