ព័ត៌មានជាតិ

ភ្លេង​គោរព​ទង់​ជាតិខ្មែរ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ត្រូវបាន​លុប​​កម្មវិធី​ចោល​ទាំងស្រុង​

ក្រុង​ប៉ោយប៉ែត​៖​ករណី​គោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ត្រូវបាន​លុប​​កម្មវិធី​ចោល​ទាំងស្រុង​ទៅ​ហើយ ដោយសារតែ​មាន​វិធានការ​ផ្លាស់ប្តូរ​ម៉ោង​ចេញចូល​បន្ថែម​​នៅ​ច្រក​ទ្វារ​ខាងលើ​កន្លងទៅ ឯ​ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ​សំណូមពរ​អោយ​មាន​ការដាក់​ភ្លេង​គោ​​រព​ទង់ជាតិ​ឡើងវិញ ជាកា​រំលឹក​ដឹង​គុណ​ដល់​ព្រះមហា​វ​រះ​ក្សត្រ​ខ្មែរ​ដែល​បាន​បង្កើត​អោយ​​មាន​ការគោរព​ភ្លេងជាតិ​របស់​ខ្លួន​កន្លង​ទៅនោះ​។​
Poi Pet
​សូម​បញ្ជាក់​ដែលថា កន្លង​ទៅ​មន្ត្រី​ប៉ូលិស​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ធ្លាប់​បាន​ចាក់​ភ្លេង​​គោរព​ទង់ជាតិ​រាល់​ម៉ោង​៧ ០០​នាទី​ព្រឹក​រាល់ថ្ងៃ មុនពេល​បើក​ច្រក​ទ្វារ​អន្តរជាតិ​ដើម្បី​អោយ​​ពលរដ្ឋ​ខ្មែរ ដែល​ជា​កម្មករ ពលករ អជីវ​ករ រួម​ទាំង​ភ្ញៀវ​ជាតិ អន្តរជាតិ រួម​គ្នា​ក្រោកឈរ​គោរព​​ទង់ជាតិ​របស់​ខ្លួន​ជា​មុន ទើប​បន្ត​ដំណើរ​ចូលទៅ​ក្នុង​ដី​ថៃ ឥឡូវនេះ​គឺ​គ្មាន​កម្មវិធី​គោរព​ទង់ជាតិ​​ទៀត​ទេ​។​

​គួ​រំលឹក​ដែលថា នៅ​កណ្តាល​ឆ្នាំ​២០១៤​កន្លងទៅ គឺ​គណះកម្មការ​អន្តរក្រសួ​ង​រួម​ជាមួយគណះ​​កម្ម​ការ​ច្រកទ្វារ​ថៃ​កម្ពុជា បានសម្រេច​បន្ថែម​ម៉ោង​ចេញចូល​លើ​ច្រកទ្វារ​អន្តរជាតិ​ដែល​ពីមុន​​គឺ​គេ​បើក​ច្រក​ទ្វារ​ចាប់ពី​ម៉ោង​៧ ព្រឹក រហូតដល់​ម៉ោង​៨​យប់ ទើប​បិទ​ទៅវិញ ក្រោយ​មក​ប្រមុខ​​រាជរដ្ឋាភិបាល​ទាំង​ពីរ​ប្រទេស​កម្ពុជា​ថៃ និង​ក្រសួង​ទេសចរណ៏​បាន​ឯកភាព​បន្ថែម​ម៉ោង​ចេញ​​ចូល​នៅ​ច្រកទ្វារ​គឺ​ចាប់ពី​ម៉ោង​៦ ០០​នាទី​ព្រឹក​ទៅ​ដល់​ម៉ោង​១០​យប់ ទើប​បិទ​ច្រកទ្វារ​ទាំង​សង​​ខាង​តែ​ម្តង​។​

​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាំគ្នា​លើកឡើងថា គួរតែ​មាន​មន្ត្រី​ច្រកទ្វារ​គិតគូ​ដាក់​កម្មវិធី​អោយ​​មាន​ភ្លេង​គោរព​ទង់​ជាតិខ្មែរ​ឡើង​វិញ​នៅឯ​ច្រកទ្វារ​ដូច​មុនៗ បើទោះបីជា​ច្រក​ទ្វារ​បើក​នៅ​ម៉ោង​៦ ព្រឹក​ក៏​ដោយ គឺ​ត្រូវតែ​មាន​ភ្លេងជាតិ​រាល់​ម៉ោង​៧​ដូច​មុនៗ ដោយ​ខានមិនបាន​ទៅតាម​លិទ្ធ​​ភាព​ដែល​អាច​ធ្វើទៅបាន ពីព្រោះ​ព្រោះ​ប្រទេសជិតខាង​គេ​ធ្វើ​បាន​ចុះ​ហេតុអ្វី​ខាង​យើង​ធ្វើ​មិន​​បាន សម្តី​របស់​ពលរដ្ឋ​ដ៏​ដែល​បាន​បន្តទៀតថា គោរព​ភ្លេងជាតិ​របស់ខ្លួន​ក្នុង​ដី​ខ្មែរ​នោះ គឺជា​​សញ្ញា​មួយ​បញ្ជាក់ថា ជនជាតិ​ខ្មែរ​ពិត​ជា​គោរព​ស្រលាញ់​ព្រះមហាក្សត្រ​ខ្មែរ ពិតប្រាកដ​មែន​​ដូច​ឆ្នេះ​មិន​គួរលុប​កម្មវិធី​គោរព​ទង់ជាតិ​របស់​ជាតិខ្មែរ​បាន​នោះ​ទេ​។​

​លោក​អាន​វណ្ណះ ប្រធាន​ស្នាក់កា​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​បញ្ជាក់ថា វា​ជា​រឿង​ត្រឹម​​ត្រូវ​នូវ​អ្វី​ដែល​ពលរដ្ឋ​សំណូមពរ​នោះ ព្រោះ​ភ្លេង​គោរព​ទង់ជាតិ​វា​ជា​អត្តសញ្ញាណ​ជាតិ​របស់​​យើង ដូច​ឆ្នេះ​គួរតែ​អោយមាន​រាល់ថ្ងៃ​ដូច​មុនៗ មិន​ត្រូវ​លុបបំបាត់​បានឡើយ បើទោះជា​មាន​​ការបន្ថែម​ម៉ោង​ចេញចូល​លើ​ច្រកទ្វារ​អន្តរជាតិ​ក៏ដោយ គឺ​ត្រូវតែ​ដាក់​ភ្លេងជាតិ​ទៅ​តាម​ការកំ​​ណ​ត់ដូច​មុនៗ​ឡើង​វិញ​អោយ​ខាន​តែ​បាន​៕

មតិយោបល់