ព័ត៌មានជាតិ

Thierry Henry គ្រោង​នឹង​ចាកចេញ​ពី New York Red Bulls ចុងឆ្នាំ​នេះ​

​កីឡាករ Thierry Henry ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​មាន​គម្រោង​ចាកចេញ​ពី​ក្លិប New York Red Bulls នៅ​ខែ​ធ្នូ​ចុងឆ្នាំ​នេះ។
henry_thierry
​យោង​តាម​សារព័ត៌មាន​អន្តជាតិ​បាន​ចុះផ្សាយ​ថា អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal រូប​នេះ​នឹង​ត្រូវ បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្លិប​ក្នុង​ក្របខណ្ឌ​អាមេរិក ម៉េជ័​រ លី​ក សក់​ឃ័រ (Major League Soccer) នៅ​ខែ​មករា​ដើម​ឆ្នាំ​ក្រោយ​ហើយ​រូប​គេ​នឹង​មិន​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​នេះ​នោះ​ទេ ។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ Henry នៅ​មិនទាន់​ប្រាប់​ពី​អនាគត​របស់​ខ្លួន​ឡើយ ប៉ុន្តែ​បើ​យោងតាម​សេចក្តីរាយការណ៍​មួយចំនួន​បាន​អះអាងថា Henry អាច​នឹង​វិលត្រឡប់​ទៅកាន់ Arsenal ដែល​ជា​ក្លិប​ចាស់​របស់​ខ្លួន វិញ ។​
​គួរបញ្ជាក់​ថា កីឡាករ​សញ្ជាតិ​បារាំង​វ័យ​៣៧​ឆ្នាំ​រូប​នេះ​បាន​ចូល​លេងឲ្យ New York Red Bulls ក្នុង​ឆ្នាំ ២០១០ ក្រោយពេល​ចាកចេញ​ពី​ក្លិប​អ្នក​មាន​បុណ្យ Barcelona ៕​

មតិយោបល់