ព័ត៌មានជាតិ

វិ​រុសអេបូឡា​រាលដាល​គួរឲ្យ​ព្រួយបារម្ភ ដោយ​ក្នុង​មួយ​ម៉ោង​មាន​អ្នក​ឆ្លង​៥​នាក់ ស្ថិតក្នុង​ស្ថានភាព​គួរឲ្យ​បារម្ភ​

​អង្គការ​មនុស្សធម៌​ពិភពលោក​បាន​ព្រមាន​ថា​ល្បឿន​នៃ​ការ​រាលដាល​វិ​រុសអី​បូឡា បាន​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គ្រាន់តែ​នៅក្នុង​ប្រទេស សៀ​រ៉ា ឡេ​អន មាន​អ្នក​ឆ្លង​ដល់​ទៅ ៥​នាក់​ក្នុង​រយៈពេល​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ​ទាំងនោះ​មានន័យ​ថា វិរុស​បាន​ឆ្លង​រាលដាល​ហួស​ពី​ការគ្រប់គ្រង​។​
ebola-liberia
​មូលនិធិ​សង្គ្រោះ​កុមា​អន្តរជាតិ​បានប្រកាស់ថា មាន​ករណី​ឆ្លង​ថ្មី​ដល់​ទៅ 765 នាក់ ក្នុង​ប្រទេស​សៀ​រ៉ា ឡេ​អន កាលពី​សប្តាហ៍​កន្លងមក​។ ចំណែក​គ្រូពេទ្យ​សម្រាប់​ព្យាបាល​អ្នក​ឆ្លង​វិរុស​នេះ​មាន​តែ 327 ប៉ុណ្ណើ​គឺ​មាន​ការខ្វះខាត​យ៉ាងខ្លាំ​ង​នៅពេល​ដែល​អ្នកជំងឺ​កើនឡើង​ខ្ពស់​។​

​ក្រុម​អ្នកឯកទេស​វិជ្ជសាស្ត្រ​និង​អ្នកនយោបាយ​បាន​ជួបប្រជុំ​គ្នា​នៅ​ទៅ​ក្រុង​ឡុង​ប្រទេស​អ​ង់ គ្លេ​ស ពិភាក្សា​ពី​ការ​ទប់ទល​ជា​លក្ខណៈ​អន្តរជាតិ​។ នេះ​ជា​ការរីក​រាលដាល​នៃ​វិរុស​អេ​បូឡា​ទ្រ​ង​ទ្រាយ​ធំ​បំផុត​នៅលើ​ពិភពលោក បានសម្លាប់​ពលរដ្ឋ​ដល់​ទៅ 3300 នាក់​ហើយ​មកទលពេលនេះ​និង​មាន​អ្នក​ផ្ទុក​វិរុស​នេះ​រហូតដល់ 7178 នាក់​។​
​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃ​ទី​១​ខែតុលា​បានប្រកាស់ថា ឪ​សថ​២​ប្រភេទ ក្នុង​ការបង្កាអេ​បូឡា​ដែល​បាន​ធ្វើ​តេស្ត​នៅក្នុង​ប្រទេស​អង់គ្លេស​និង​អាមេរិក នា​ពេលកន្លងមក​និង​ត្រូវ​យក​ទៅ​សាកល្បង​ក្នុង​ទីតាំង​ចំនួន​១០​នៅ​ទ្វីបអាហ្វ្រិក​៕​

មតិយោបល់