ក្លិបហង្សក្រហមបានបញ្ជាក់ថា ខ្សែប្រយុទ្ធ Daniel Sturridge បានប្តេជ្ញាចិត្ត ជាមួយនឹងអនាគតលេងរបស់ខ្លួន ដោយបន្តកុងត្រាថ្មី រយៈពេល ៥ ឆ្នាំ លេងនៅ ពហុកីឡដ្ឋាន Anfield ។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បាន ចូលរួមលេងឲ្យហង្សក្រហម កាលពីខែ មករា ឆ្នាំ ២០១៣ ទិញពី តោខៀវ ។
ក្នុងការបន្តកិច្ចសន្យាថ្មីនេះ កីឡាករ Daniel Sturridge បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ដោយអាចកាន់ប៊ិច ចុះហត្ថលេខាលើក្រដាស់ កុងត្រាថ្មី ។
ថ្លែងប្រាប់ទៅកាន់គេហទំព័រក្លិប កីឡាកររូបនេះនិយាយថា “ខ្ញុំមានអារម្មណ៍ថាអស្ចារ្យណាស់ វាជាក្លិបដ៏ធំ ហើយក៏ជាក្លិបដែលធ្វើឲ្យអាជីពខ្ញុំរីកដុះដាល នៅប៉ុន្មានឆ្នាំនេះ ” ។
កីឡាករ Daniel Sturridge បានអវត្តមាន ៦ ប្រកួតចុងក្រោយ ដោយសារតែបញ្ហារបួស ភ្លៅ ប៉ុន្តែលោកបាននិយាយថា នឹងធ្វើអ្វីៗឲ្យល្អឡើងវិញ ដើម្បីកែលំអបន្ថែម៕
មតិយោបល់