សារព័ត៌មានបារាំង Liberation បាន ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើមេដឹកនាំ បាតុករវ័យក្មេង ដែលមានអាយុទើបតែ ១៧ឆ្នាំប៉ុណ្ណោះជាវីរជននយោបាយដែល ក្លាហានដឹកនាំមហាបាតុកម្មទាមទារ សិទ្ធិសេរីភាពសម្រេចវាសនារបស់ខ្លួន ក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួន ស្រឡាញ់ពេញចិត្ដ ។
យុវជនវ័យ១៧ឆ្នាំរូបនេះបានប្រែក្លាយ ទៅជាឧបស័គ្គយ៉ាងធំធេងដោយរដ្ឋាភិ បាលកោះហុងកុង ។
សារព័ត៌មាន Libe-ration បានបញ្ជាក់ថា នៅពេលដែល យុវជននេះ មានអាយុទើបតែ១២ឆ្នាំ ប៉ុណ្ណោះ ក៏បានបង្កើតសមាគមសិស្ស និស្សិត Scholarism ។ សមាគមនេះបាន បញ្ចេញគោលនយោបាយប្រឆាំងទៅនឹង ការដឹកនាំផ្ដាច់ការរបស់រដ្ឋាភិបាលធ្វើ ឱ្យកក្រើកកោះហុងកុងទាំងមូល ។
ចំណែកសារព័ត៌មាន Le Figaro របស់បារាំងក៏បានផ្សព្វផ្សាយថា ក្រុម សិស្ស និស្សិតកោះហុងកុងបាននាំគ្នា ដង្ហែក្បួននៅតាមដងផ្លូវ គឺជាការចេញ ឱសានវាទដល់រដ្ឋាភិបាលទីក្រុងប៉េកាំង មិនឱ្យជ្រៀតជ្រែកចូលប្រព័ន្ធដឹកនាំគ្រប់ គ្រងនៅទីនោះ ។ គោលដៅរបស់ក្រុម និស្សិត គឺទាមទារឱ្យមេដឹកនាំបច្ចុប្បន្ន ចុះចេញពីតំណែង ។
បញ្ហាកោះហុងកុងបានធ្វើឱ្យកក្រើក ពិភពលោក ហើយរដ្ឋាភិបាលក្រុងប៉េកាំង ពិបាកក្នុងការដោះស្រាយរកទីបញ្ចប់ ប្រសិនបើមិនធ្វើតាមអ្វីដែលពលរដ្ឋ កោះហុងកុងចង់បាន ។ ក្រុមនិស្សិតកោះ ហុងកុងកំពុងតែធ្វើបដិវត្ដប្រឆាំងនឹងការ គ្រប់គ្រងផ្ដាច់ការពីរដ្ឋាភិបាលទីក្រុង ប៉េកាំង ។ សកម្មភាពរបស់ក្រុមនិស្សិត ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសហគមន៍ អន្ដរជាតិ ក្នុងនោះមានអាមេរិក និង អង់គ្លេស ដែលជាប្រទេសអាណានិគម មកលើកោះហុងកុង ។
កន្លងមកថ្មីៗ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានប្រកាសគាំទ្រសកម្ម ភាពរបស់ក្រុមនិស្សិតហុងកុង ហើយ ស្នើដល់រដ្ឋាភិបាលទីក្រុងប៉េកាំងគោរព តាមឆន្ទៈរបស់ពលរដ្ឋរស់នៅទីនោះ ។នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធនោះផងដែរ មេដឹកនាំកោះហុង កុង លោក Leung Chun Ying បាន ប្រកាសថា នឹងមិនលាលែងពីតំណែង នោះឡើយ ។ ការប្រកាសពីគោលជំហរ របស់លោកធ្វើឡើងនៅក្នុងសន្និសីទ កាសែតកាលពីយប់ថ្ងៃទី២តុលា ។
លោក Leung Chun Ying ប្រកាសថា លោកនឹងជួបចរាចរជាមួយក្រុមបាតុករ ប៉ុន្ដែមិនបានបញ្ជាក់ពីពេលវេលាច្បាស់ លាស់ក្នុងការជួបពិភាក្សានោះឡើយ ។ កន្លងមក ក្រុមបាតុករបានផ្ដល់ពេល វេលាចុងក្រោយឱ្យលោកលាលែងចេញពីតំណែង គឺនៅម៉ោង១២យប់ ថ្ងៃទី២ តុលា បើលោកមិនព្រមលាលែងពី តំណែងទេនោះ ក្រុមបាតុករនឹងសម្រុក ចូលគ្រប់គ្រងអគាររដ្ឋាភិបាល៕
និស្សិតប្រុស ដែលពាក់វ៉ែនតា
មតិយោបល់