ទីក្រុងមេនឆេស្ទ័រ ៖ ក្នុងការប្រកួតក្របខណ្ឌ Premier League សម្រាប់ជុំទី ៧ ដែលធ្វើឡើងនៅយប់នេះ បិសាចក្រហមបានយកឈ្នះ ក្លិប Everton ដោយលទ្ធផល ២ – ១ ក្នុងទឹកដី Old Traford ដែលធ្វើឲ្យ អ្នកគាំទ្ររកអ្វីថ្លែងមិនបាន ក្រោយក្រខ្សត់ លទ្ធផលឈ្នះកន្លងមក ក្រោមការដឹកនាំរបស់ Van Gaal ។
គ្រាប់បាល់ដំបូងរបស់បិសាចក្រហម រកបានដោយកីឡាករ Angel Di Maria នៅនាទី ២៧ ខណៈដែល Mata លេងជំនួសតំណែង Rooney ប៉ះយ៉ាងល្អឲ្យនោះ ។ តែទោះជាយ៉ាណានៅនាទី ៥៥ កីឡាករ Steven Naismith បានជួយឲ្យ Everton តាមស្មើ ១ – ១ ដោយការតែតមួយទំហឹងក្បាលបំប៉ោងសំណាញ់ ។ ៧ នាទីក្រោយ កីឡាករ Radamel Falcao បានរកគ្រាប់បាល់ដំបូងរបស់ខ្លួននៅលើទឹកដី Old Traford ជួយឲ្យបិសាចក្រហមនាំមុខសារជាថ្មី ខណៈដែលបាល់ស៊ុតចេញពី Angel Di Maria ហើយ Falcao ក៏ថែមមួយជើងស្តាំ ក៏ឈ្នះដោយលទ្ធផល ២ – ១ តែម្តងដោយអាចឈរនៅលេខរៀងទី ៤ ឬទី ៥ នៃតារាងដោយរងចាំលទ្ធផល Tottenham Hotspur ។
លទ្ធផលឈ្នះនេះ អាចនឹងមិនធ្វើឲ្យកៅអីរបស់ Van Gaal រង្គោះរង្គើឡើយ ហើយក៏ជាមនុស្សម្នាក់ ដែលអាចស្រោចស្រង់ ក្លិប បិសាចក្រហមឡើងវិញ ក្រោយពី លោក Sir Alex Ferguson ចូលនិវត្តន៍នោះ ។ រដូវកាលកន្លងមក បិសាចក្រហម បានធ្លាក់ខ្លួនទៅកាន់លេខរៀងទី ៧ នៃតារាង ដោយបាត់បង់ ការលេងក្នុងក្របខណ្ឌ Chapion League រហូតថ្នាក់បណ្តេញ David Moyes ពីតំណែងទៀតផង ។
ការបាត់បង់តំណែងលេងនៅ Chapion League នេះបានធ្វើឲ្យបិសាចក្រហមខាត់បង់ទឹកប្រាក់ប្រហែល ៤០ លានផោន ប្រហាក់ប្រហែល ៦៤ លានដុល្លារ ហើយរដូវកាលនេះ គេសង្ឈឹមថា Van Gaal អាចនឹងជួយឲ្យបិសាចក្រហម រក្សាតំណែងក្នុងក្របខណ្ឌអឺរ៉ុប ហើយក៏អាចដណ្តើមពានរង្វាន់ Premier League មកវិញផងដែរ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់