ព័ត៌មានជាតិ

មនុស្ស ១៨​នាក់​បាន​ស្លាប់ នៅក្នុង​ហេតុ​ការបាក់​អណ្ដូងរ៉ែ​មាស ខុសច្បាប់​មួយ​កន្លែង​

​ហ្សា​ការតា ៖ យ៉ាងហោច​ណាស់​មាន​មនុស្ស ១៨​នាក់​បាន​ស្លាប់ និង​អ្នករងរបួស​ជាច្រើន​នាក់​ផ្សេងទៀត នៅក្នុង​ហេតុការណ៍​បាត់​អណ្តូងរ៉ែ​មាស ខុសច្បាប់​មួយ​កន្លែង ក្នុង​ខេត្ត​កាលី​ម៉ាន់​តាន់ ភាគ​ខាងលិច​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​។​

​ការបាក់​អណ្តូងរ៉ែ​នេះ កើត​ឡើង​តាំងពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន ប៉ុន្តែ​ក្រុម​ជួយសង្គ្រោះ ទើបតែ​បាន​ដឹង​ហេតុការណ៍​គ្រោះថ្នាក់​នៅ​ថ្ងៃអាទិត្យ ហើយ​ទើប​ចេញ​ប្រតិបត្តិការ​ទៅកាន់​កន្លែង​កើតហេតុ ដោយសារ​តែ​ព័ត៌មាន​នេះ​ត្រូវបាន​គេ​លាក់ ព្រោះ​វា​ជា​អណ្ដូងរ៉ែ​មាស​ខុសច្បាប់​។​

​ពេល​ទៅដល់​កន្លែងកើតហេតុ មនុស្ស ១៨​នាក់ ត្រូវ​គេ​រកឃើញ​ថា​ស្លាប់ ក្នុងនោះ​មាន​បុរស ១៦​នាក់ និង​ស្ត្រី​២​នាក់​។ ដោយឡែក​ខាង​ម្ចាស់​អណ្តូងរ៉ែ​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​កំពុង​ធ្វើ​ការស៊ើបអង្កេត​វែកមុខ​ជា​បន្ត​ទៀត ៕​

T-0006

មតិយោបល់