(បន្ទាយមានជ័យ)៖ ជនជាប់ឃុំ ចំនួនសរុប ១១៦៥នាក់ ស្រី ១១៨នាក់ ក្នុងនោះស្រ្តីមានផ្ទៃពោះ ៣នាក់ ក្មេងតាមម្តាយ ១០នាក់ កុមារី ៣នាក់ បទល្មើសគ្រឿងញៀន ៥៩១នាក់ ស្រី ៨៥នាក់ អនីតិជន ៦២នាក់ ស្រី ៩នាក់ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ ម្សិលមុិញនេះ ត្រូវបានអាជា្ញធរ ខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងរៀបចំពិធីសូត្រមន្ត ស្ថិតនៅ ភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
ពិធីសូត្រមន្ត សមាទានសីល៥ ព្រះសង្ឃ ៥អង្គ នេះមានការរៀបចំឡើង ក្រោមវត្តមាន លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងមន្រ្តីរាជការ ជុំវិញខេត្ត ។
ក្នុងពិធីនោះ មានការរៀបចំ បួងសួង ធ្វើចង្ហាន់ ដាក់បាត ឧទ្ទិសកុសល មគ្គផលដល់ឧបការីជន ដែលបានចែកឋាន និងសុំសេចក្តីសុខ សេចក្តីចម្រើន កើតមានដល់ប្រជាពលរដ្ឋ អ្នកជាប់ឃុំឃាំង ដើម្បើឆាប់បានរួចរំដោះ ទុក្ខសោកចង្រៃ។
លោក អភិបាលខេត្ត បានផ្តាំផ្ញើដល់ជនជាប់ឃុំទាំងអស់ ឱ្យខិតខំតស៊ូរស់នៅគោរពតាមច្បាប់ ហើយតាំងចិត្តកែប្រែ កុំប្រព្រឹត្តខុសបន្តទៀត ។ ជាចុងក្រោយ លោក អភិបាលខេត្ត បានវេប្រគេនបច្ច័យចំនួន ១.០០០.០០០រៀល ដល់ព្រះសង្ឃ ដើម្បីចាត់ចែងប្រើប្រាស់ ក្នុងវត្តអារាម ៕
មតិយោបល់