ព័ត៌មានជាតិ

Arsene Wenger រុញ Jose Mourinho ក្លាយជាប្រធានបទដ៏ក្តៅគគុក​

លោក Arsene Wenger បានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់ ​​ព័ត៌មានក្នុងពិភពលោក ក្នុងអំឡុងពេល ក្លិបកាំភ្លើងធំ ​ជួបជាមួយនឹងតោខៀវ ដោយចាញ់តោខៀវ ក្នុងលទ្ធផល ២ ទល់នឹង ០ ​ជាក្លិបដែលគ្រប់គ្រងដោយ Jose Mourinho នោះ ។​
wenger31
អ្វីដែល​ធ្វើឲ្យគេចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ប្រកួតនោះ គឺជាការឈ្លោះទាស់ទែង ខ្វែងគំនិត ​របស់លោក Arsene Wenger និង Mourinho ខណៈដែល បុរសបារាំង គ្រប់គ្រងក្លិបកាំភ្លើងធំ បានរុញ លោក Mourinho ។ ក៏ប៉ុន្តែថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Arsene Wenger ​បាននិយាយថា​ត្រង់ណាដែលថាលោករុញ លោក Mourinho គឺលោកបានទៅមើលកីឡាករខ្លួនរបួសតែប៉ុណ្ណោះ តែមាន​អ្នកខ្លះ ព្យាយាម​រារាំងផ្លូវ និងប្រើសម្តីមិនគួរសមតែប៉ុណ្ណោះ ។​

បញ្ជាក់ផងដែរថា ការខឹងសម្បាររបស់ Arsene Wenger ​អាចមកពី លោក Mourinho ដាក់ងារ​ឲ្យថា ជាមនុស្ស​ដែលរងចាំតែចាញ់ តែប៉ុណ្ណោះ កាលពីខែ កុម្ភៈ កន្លងទៅ ។
ដូ​ចអ្វីដែល យើងបានឃើញស្រាប់ហើយថា តាំងពី Arsene Wenger គ្រប់គ្រងក្លិបមួយនេះ មិនដែលឃើញលើកពានច្រើនដងដូចក្លិបដទៃឡើយ ពោលគឺជាក្លិបតួរង ដោយ​ចាំតែចំណេញ បើទោះបីជា​មិនបានលើកពាន តែ​ចំណុចល្អ របស់ Arsene Wenger បានធ្វើឲ្យសេដ្ឋកិច្ចក្លិបមួយនេះដើរ បើទោះបីជាមិនបានលើកពានក៏ដោយ៕​
ទស្សនា​ឃ្លិប Jose Mourinho ត្រូវ Arsene Wenger រុញ៖

មតិយោបល់