ហុងកុងជាទីតាំងសេដ្ឋកិច្ចដ៏សំខាន់ បំផុត ពេលនេះបានស្ថិតក្នុងសភាពជាប់ គាំង ដោយសារតែការធ្វើមហាបាតុកម្ម របស់ក្រុមសិស្ស និស្សិត។ វិស័យជា ច្រើនដែលរងផលប៉ះពាល់ដោយបាតុកម្ម ក្នុងនោះវិស័យទេសចរណ៍រងផលប៉ះ ពាល់ខ្លាំងជាងគេ ដោយគ្មានអ្នកទេស ចរណ៍ចេញចូលនៅទីនេះ ។ សមាគម ទេសចរណ៍ហុងកុងបានប្រកាសថា ក្រសួងទេសចរណ៍ចិនបានផ្អាកផ្ដល់ លិខិតសម្រាប់ក្រុមទេសចរណ៍មកពី ប្រទេសចិនចូលមកកាន់នោះហុងកុង ដោយមូលហេតុសន្ដិសុខ នៅពេលដែល បាតុកម្មកាន់តែកើនកម្ដៅ។
វិស័យទេស ចរណ៍ត្រូវខាតបង់ជាទឹកប្រាក់១៣លាន ដុល្លារក្នុងមួយថ្ងៃ ទាំងនោះគិតសម្រាប់ តែថ្លៃសណ្ឋាគារ២២៩សណ្ឋាគារសម្រាប់ ទទួលភ្ញៀវទេសចរណ៍ចិនដីគោក។
ក្នុងពេលនេះដែរ ប្រទេសអាមេរិក អង់គ្លេស បារាំង កាណដា អូស្ដ្រាលី សិង្ហ បុរីក៏បានប្រកាសហាមប្រាមពលរដ្ឋ របស់ខ្លួនចូលទៅកាន់កោះហុងកុងចៀស វាងរងផលប៉ះពាល់ ។
តាមតួលេខ អ្នក ទេសចរណ៍ចូលកាន់កោះហុងកុងភាគ ច្រើនមកពីចិនដីគោកមានរហូតដល់ ២ភាគ៣ ។ ក្រុមទេសចរណ៍មកពី ប្រទេសចិនរហូតដល់៣៥០ក្រុមចូល មកកោះហុងកុងក្នុងមួយថ្ងៃៗ ដោយ ក្រុមអ្នកទេសចរណ៍នីមួយមានអ្នក ទេសចរ៣៥នាក់ ។
វិស័យទេសចរណ៍ជាវិស័យគ្រឹះដ៏រឹង មាំនៃសេដ្ឋកិច្ចហុងកុង ។ សេដ្ឋកិច្ចហុង កុងទទួលបានប្រាក់ចំណូលដល់ទៅ៤,៧ ភាគរយសម្រាប់GDP សរុប និងផ្ដល់ ការងារធ្វើដល់ពលរដ្ឋដល់ទៅ២៥០ ពាន់នាក់ ។ ក្រុមអ្នកឯកទេសបញ្ជាក់ថា ការធ្វើបាតុកម្មនោះនឹងធ្វើឱ្យប៉ះពាល់ យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់ នេះ ហើយបើចង់ឱ្យរីកចម្រើនដូចកាល ពីមុនក៏ពិបាកធ្វើបានភ្លាមៗនៅពេល ដែលធ្លាក់ចុះហើយនោះ៕
មតិយោបល់