ព័ត៌មានជាតិ

Symantec ចង់​ផ្ដាច់​អាជីវកម្ម​ជា​ពីរ​ផ្នែក​ដូច HP

​ក្រុមហ៊ុន Symantec Corp កំពុងតែ​ស្វែងរក​ដំណោះស្រាយ និង​ចង់​ផ្ដាច់​អាជីវកម្ម​របស់​ខ្លួន​ជា​ពីរ​ផ្នែក​ដាច់​ពីគ្នា ដូច​ទៅ​នឹង eBay ចង់​ផ្ដាច់ចេញ​ពី PayPal និង HP ចែក​ក្រុមហ៊ុន​ជា​ពីរ​គឺ​អាជីវកម្ម​កុំព្យូទ័រ និង​ព្រីនធ័​រ​។​
Symantec
​យោង​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន Symantec កំពុងតែ​ពិភាក្សា​ផ្ទៃក្នុង​ដើម្បី​ផ្ដាច់​ក្រុមហ៊ុន​ជា​ពីរ​ផ្នែក​គឺ​មួយ​ផ្នែក​សុវត្ថិភាព និង​មួយទៀត​ផ្នែក Data Storage​។ ប្រភព​ដែល​ជិតស្និទ្ធ​បានបញ្ជាក់​ថា ការពិភាក្សា​នេះ​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ឡើង ព្រោះ​រឿង​សម្ងាត់ គ្រាន់តែ​ដឹងថា ក្រុមហ៊ុន​មាន​ផែនការ​ផ្ដាច់ចេញ​ជា​ពីរ​ផ្នែក​។​
​ខាង​សារព័ត៌មាន Bloomberg បាន​ទាក់ទង​ទៅកាន់​ក្រុមហ៊ុន Symantec ប៉ុន្តែ​ត្រូវបាន​ស្ត្រី​អ្នកនាំពាក្យ Kristen Batch ច្រាន​ចោល​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់​៕​

មតិយោបល់