ព័ត៌មានជាតិ

សំណង់​មិន​ប្រក្រតី សង់​រំលោភ​លើ​ដី​មាត់​អូរ និង រំលោភ​លើ​ដី​អ្នក​ជិតខាង យក​ធ្វើជា​កម្មសិទ្ធិ គ្មាន​ជំនាញ​ណា​ហ៊ាន​ក្អក​

​កំពង់ចាម​៖ ការ​វាទ​រំលោភ​យក​ដី​មាត់​អូរ និង​ដី​អ្នកជិតខាង​ធ្វើជា​កម្មសិទ្ធិ ឈាន​ដល់​សាងសង់​ភូមិគ្រឹះ​យ៉ាង​ស្កឹមស្កៃ នៅ​ចំណុច​ភូមិ​ឪជ្រឹង​ខ ឃុំ​ព្រែក​រំ​ដែង ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ជំនាញ អសមត្ថភាព​ក្នុង​ការបង្ក្រាប ។​
​លោក យាយ កែវ ហុង​គី បានបញ្ជាក់​ថា ការសាងសង់​តាំងពី​ធ្វើ​របង​ចូល​ក្នុង​ដី​គាត់​ជិត​១​ម៉ែត្រ រហូត​ដល់​គេ​ដក​បង្គោល​ភ្លើង​មក​បោះ​ក្នុង​ដី​គាត់​ទៀត ហើយ​កូន​គាត់​ឈ្មោះ ម៉ី ដា​រ៉ា បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​គេ​មិន​ហ៊ាន​ទទួល ដាក់​ទៅ​ឃុំ​ឲ្យជួយ​ដោះស្រាយ តែ​ឃុំ​បិទ​សំណុំរឿង​នោះ​ចោល ។​
​លោក ថៃ ឈុន​គ្រី បាន​អះអាង​ទាំង​បំពាន​ថា គាត់​មិន​បាន​ធ្វើ​របង​ចូល​ដី​របស់​លោក យាយ កែវ ហុង​គី ទេ ហើយ​ចំពោះ​សំណង់ ផ្ទះ​របស់​គាត់ ក៏​ពុំ​បាន​សុំ​ការអនុញ្ញាត ពី​ភូមិបាល​ស្រុក ឬ មន្ទីរ​សុរិយោដី​ខេត្ត​អ្វី​ដែរ ការសាងសង់​មាន ភូមិ ឃុំ ដឹង ឮ ដែរ ។ ប្រជាពលរដ្ឋ​ចំនួន​៣៩​គ្រួសារ ដែល​ផ្តិត​មេដៃ គឺ​ពួកគាត់​សុំ​ផ្លូវ​ទេ មិនមែន​ផ្តិតមេដៃ​ជំទាស់​ការរំលោភ​យក​ដី​មាត់​អូរ​ធ្វើជា​កម្មសិទ្ធិ​នោះទេ ដី​របស់​គាត់ បាន​ធ្វើ​លិខិត​ផ្ទេរសិទ្ធិ​ត្រឹមត្រូវ មាន អាជ្ញាធរ ភូមិ ឃុំ និង​ភូមិបាល​ស្រុក ទទួលស្គាល់​ផង​ដែរ ។​
​លោក យ៉ង យាប មេឃុំ​ព្រែក​រំ​ដែងបាន​បញ្ជាក់ដែរថា រឿង​នេះ​គាត់​ដោះ​មិន​ចេញ​ទេ​ពីព្រោះ​សំណង់​នោះ​ធ្វើ​រួច​ជាង​១​ឆ្នាំ​មកហើយ ពេល​ដែល​កំពុង​សាងសង់​ថ្មីៗ​បើ​មាន​បញ្ហា​គាត់​ជួយ​ដោះស្រាយ ហើយ​បើ​ពិនិត្យ​មើល​ដី​លោក យាយ កែវ ហុង​គី ដូចជា​មិន​មាន​ប៉ះពាល់​អ្វី​ទេ ។​
​លោក ឈុន ហៀ​ង ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ស្រុក​ស្រី​សន្ធរ បានឲ្យដឹងថា ចំពោះ​សំណង់​នេះ គ្មាន​ការសុំ​អនុញ្ញាតិ​ទេ ចាំ​គាត់​សួរ​ទៅ​ខាង​ឃុំ លំអិត​បញ្ហា​នេះ ៕
2014-10-08_210755
2014-10-08_210807

មតិយោបល់