ព័ត៌មានជាតិ

ចិន​រំសាយ​មន្ដ្រី​“​ខ្មោច​”១៦០​ពាន់ នាក់​

​ស្ថានភាព​មន្ដ្រី​“​ខ្មោច​” បង្កឱ្យមាន លទ្ធផល​អាក្រក់​នៅក្នុង​សង្គម ។ ចាប់ តាំង​ពី​ប្រធានាធិបតី​ស៊ី ជីន​ពីង ឡើង កាន់តំណែង ក៏​បាន​រំសាយ​មន្ដ្រី​រហូត ដល់​១៦២.៦២៩​នាក់ ក្នុង​រយៈពេល​១​ឆ្នាំ កន្លងមក ដោយសារ​មន្ដ្រី​ទាំងនោះ​ស៊ី ប្រាក់ខែ តែ​មិន​ដែល​ទៅ​កន្លែង​ធ្វើការ ម្ដងណា​ឡើយ​​នៅ​ខេត្ដ ហូបេ ភាគ​ខាងជើង​ប្រទេស ចិន មាន​ចំនួន​មន្ដ្រី​ខ្មោច​ច្រើនជាងគេ បំផុត​ដែល​មាន​រហូត​ដល់​៥៦​ពាន់​នាក់​។ ក្រោយ​បែកធ្លាយ​រឿង​ខាងលើ មន្ដ្រី​ទាំង នោះ​នឹង​ទទួលរង​ការដាក់ទណ្ឌកម្ម​ហើយ រំសាយ​តែម្ដង ប៉ុន្ដែ​មិន​បាន​បញ្ជាក់​ពី ទណ្ឌកម្ម​បែបណា​នោះឡើយ ។​
China
​សកម្មភាព​បោសសម្អាត​មន្ដ្រី​ខ្មោច ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បោសសម្អាត អំពើ​ពុករលួយ​ជា​ទ្រង់ទ្រាយ​ធំ​របស់​មេ ដឹកនាំ​ស៊ី ជីន​ពីង ។ បុគ្គលិក​រដ្ឋ មន្ដ្រី​រាជ ការទទួល​ប្រាក់​បៀវត្សរ៍​ជា​រៀងរាល់ខែ តែ​មិន​ដែល​ទៅ​ធ្វើការ​ជា​បញ្ហា​មួយ​ត្រូវ បាន​លើកឡើង​ជា​ញឹកញាប់​រាល់​កិច្ចប្រជុំ នានា​ក្នុង​ជួរ​រដ្ឋាភិបាល​។ នៅ​ទីក្រុង​សៀ ហៃ ក៏​ដូច​នៅ​តំបន់​ទី​បេ គេ​មិន​ទាន់​រក ឃើញ​មន្ដ្រី​ខ្មោច​ណាមួយ​នោះឡើយ ៕​

មតិយោបល់