ញូវយ៉ក៖ នៅមុននេះ សារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុន Apple នឹងរៀបចំព្រឹត្តិការណ៍ធំមួយនៅថ្ងៃទី១៦ខែតុលាខាងនេះ ដើម្បីបង្ហាញ iPad ថ្មី ដោយឡែកនៅពេលនេះ Apple បានចេញមុខបញ្ជាក់ជាផ្លូវការថាពិតដូចព័ត៌មានដែលបានលេចឮមែន។
សារព័ត៌មាន WSJ បានចុះផ្សាយថានៅថ្ងៃទី០៩ខែតុលាម្សិលមិញនេះ ថា Apple បានបញ្ជាក់ជាផ្លូវការថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍មួយនៅថ្ងៃទី១៦ខែតុលា ប៉ុន្តែមិនបានបញ្ជាក់ពីផលិតផល ឬសេវាកម្មដែលត្រូវបង្ហាញនោះទេ។
ប្រភពដែលទទួលបានលិខិតអញ្ជើញនោះ បានបញ្ជាក់ថា នៅក្នុងលិខិតអញ្ជើញ Apple បានសរសេរថា “It’s been way too long” នេះគឺចំសំដៅទៅលើ iPad ដែលបានបញ្ហាខ្លួនអស់រយៈពេលជាច្រើនឆ្នាំ។ ព្រមជាមួយគ្នានោះ គេបានរំពឹងថា iMac ទំនងជាបង្ហាញវត្តមាននៅក្នុងកម្មវិធីនោះផងដែរ៕
មតិយោបល់