ព័ត៌មានជាតិ

សោកនាដកម្មទៀតហើយ! រថយន្តក្រុង ស៊ុន អ៊ូខុង បើកធ្លាក់ស្ពាន ស្លាប់និងរបួសមនុស្សជិត៣០នាក់នៅសៀមរាប

សៀមរាបៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុនស៊ុនអ៊ូខុង មួយគ្រឿង បានបើកធ្លាក់ស្ពាន បណ្តាលឲ្យមនុស្សដែលជិះក្នុងរថយន្តចំនួន២នាក់ស្លាប់ និង២៧នាក់ទៀតរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៣០នាទីទៀបភ្លឺ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចស្ពានថ្នល់ដាច់ ផ្លូវជាតិលេខ៦ ភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តក្រុងដែលបើកធ្លាក់ផ្លូវនេះ ជារថយន្តរបស់ក្រុមហ៊ុនស៊ុន អ៊ូខុង ដឹកអ្នកដំណើរពីភ្នំពេញ-សៀមរាប ពាក់ស្លាកលេខ ភ្នំពេញ 3D-5280 បើកបរជ្រុលចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យមានរបួសមនុស្ស២០នាក់ ក្នុងនោះមានស្រី១២នាក់ , ស្លាប់២នាក់ជាមនុស្សប្រុស និង របួសធ្ងន់៧នាក់ ក្នុងមានស្រី៣នាក់។

ចំពោះអ្នកបើកបររថយន្តវិញ បានគាបជាប់និងរថយន្ត។ តែរហូតមកទល់ពេលនេះអ្នកស្លាប់កើនដល់៣នាក់ហើយ៕

មតិយោបល់