ព័ត៌មានជាតិ

អេ​បូឡា​អាច​នឹង​ឆ្លង​ដែន​ចូល ប្រទេស​អង់គ្លេស និង​បារាំង​

​ប្រសិន​បើ​ក្រុមហ៊ុន​អាកាសចរណ៍ ដំណើរការ​ដូចដើម ហោះហើរ​ពី​អ​ង់ គ្លេ​ស បារាំង ទៅកាន់​អាហ្វ្រិក​ខាងលិច តំបន់​ដែល​មាន​ជំងឺអេបូ​ឡា​ឆ្លង​រាល ដាល​យ៉ាងខ្លាំង​នោះ​ប្រាកដជា​ធ្វើឱ្យ​អេបូ ឡា​ឆ្លង​រាលដាល​ចូល​ដល់​បារាំង និង អង់គ្លេស​នៅ​ចុង​ខែ​តុលា​នេះ ។ ភាគរយ នៃ​ការឆ្លង​រាលដាល​នៅ​បារាំង​កើនឡើង ដល់​៧៥​ភាគរយ ចំណែក​អង់គ្លេស​មាន ៥០​ភាគរយ ។ ប៉ុន្ដែ​ប្រសិនបើ​ក្រុមហ៊ុន អាកាសចរណ៍​ផ្អាក​ជើងហោះហើរ​៨០ ភាគរយ​ទៅ​កាន់​តំបន់​វីរុស​អេ​បូឡា​គឺ ការឆ្លង​រាលដាល​អាច​នៅ​កម្រិត​តែ​២៥ ឬ​១៥​ភាគរយ​ប៉ុណ្ណោះ ។​
​លោក Derek Gatherer អ្នក​ឯក ទេស​ស្ដីពី​វីរុស​នៅ​សាកលវិទ្យាល័យ Lancasster របស់​អង់គ្លេស និង​ជា​អ្នក តាមដាន​រាល់​ការវិវឌ្ឍ​នៃ​វីរុស​អេ​បូឡា នាពេល​បច្ចុប្បន្ន​បាន​ព្រមាន​ថា វីរុស អេ​បូឡា​នឹង​ឆ្លង​ចូល​កាន់តែច្រើន​នៅ តំបន់​អឺរ៉ុប​តាម​ជើងហោះហើរ ។​
ebola-virus-white-people-620x400
​ក្រុម​អ្នកវិទ្យាសាស្ដ្រ​បានបញ្ជាក់​ថា នឹង​មាន​មនុស្ស​ជាច្រើន​នាំ​វីរុស​អេ​បូឡា ចូល​ទៅ​កន់​តំបន់​អឺរ៉ុប​ដោយ​មិនដឹងថា ខ្លួន​បាន​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ អាស្រ័យ​ទៅលើ​ពេលវេលា​តែប៉ុណ្ណោះ ។ ការស្រាវជ្រាវ​បាន​ឱ្យដឹងថា វីរុស​អេ​បូឡា អាច​ឆ្លង​ចូល​ប្រទេស​ប៊ែលហ្ស៊ិ​កមាន​៤០​ភាគរយ និង​ឆ្លង​ចូល​ប្រទេស​ស្វីស និង​អេ​ស្ប៉ា​ញ ។​
​ចាប់តាំងពី​វីរុស​អេ​បូឡា​ផ្ទុះឡើង​នៅ ទ្វីប​អាហ្វ្រិក​ខាងលិច​មកទល់ពេលនេះ បាន​សម្លាប់​មនុស្ស​៣.៤០០​នាក់​ហើយ ក្រៅពីនេះ​នៅ​មាន​អ្នក​ឆ្លង​៧.៥០០​នាក់ ថែម​ទៀត ។​
​គ្រូពេទ្យ​អេ​ស្ប៉ា​ញ​២​នាក់​ដែល​បម្រើ ការ​នៅ​អាហ្វ្រិក​ខាងលិច​ក៏​បាន​ឆ្លង​រាល ដាល​វីរុស​អេ​បូឡា ។ រដ្ឋមន្ដ្រីក្រសួង សុខាភិបា​លអេ​ស្ប៉ាញ​បានបញ្ជាក់​ថា គ្រូ ពេទ្យ​ទាំង​ពីរ​នាក់​ត្រូវបាន​ធ្វើតេស្ដិ៍​នៅទី រៀ​ម៉ា​ទ្រី​ដ​ដោយ​រក​ឃើញ​វីរុស​អេ​បូឡា​។ គ្រូពេទ្យ​ទាំង​ពីរ​នាក់​នោះ​ក៏​បាន​បាត់បង់​ជីវិត​មួយ​ថ្ងៃ​ក្រោយមក ។​

​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ដ​ជាច្រើន ប្រឈម​នឹង​ការឆ្លង​រាលដាល​នៃ​វីរុស អេ​បូឡា​ដោយ​អ្នកទាំងនោះ​ត្រូវធ្វើការ ផ្ទាល់​ជាមួយ​អ្នកជំងឺ​ដែល​ឆ្លង​រាលដាល ដូច្នេះ​ប្រាកដជា​ចៀស​មិន​ផុត​ពី​ការឆ្លង ដល់​គ្រូពេទ្យ​នោះឡើយ ។ បើ​ទោះបី​បែប នេះ​ក៏​ដោយ នៅតែ​មាន​គ្រូពេទ្យ​ជាច្រើន ទៅ​ធ្វើការ​មនុស្សធម៌​ជួយ​ដល់​ពលរដ្ឋ អាហ្វ្រិក​ខាងលិច ។​
​រដ្ឋាភិបាល​អាមេរិក​ក៏​បាន​ប្រកាស បញ្ជូន​កម្លាំង​ទាហាន​ប្រមាណ​៤​ពាន់ នាក់​បន្ថែម​ទៀត​ទៅ​កាន់​អាហ្វ្រិក​ខាង លិច​ក្នុងការ​ទប់ទល់​ការឆ្លង​រាលដាល​នៃ វីរុស​នេះ​ប្រកបដោយ​ប្រសិទ្ធភាព ។ រដ្ឋា ភិបាល​អាមេរិកក៏​បាន​ប្រកាស​ថា វីរុស អេ​បូឡា​នឹងឆ្លង​រាលដាល​ដល់​ពលរដ្ឋ ១,៥​លាន​នាក់​នៅ​ដើមឆ្នាំ​២០១៥៕​

មតិយោបល់