ព័ត៌មានជាតិ

ផ្ទុះ​គ្រាប់បែក​កណ្ដាល​ក្រុងកូឡា​ឡាំ​ពួរ រងរបួស​ធ្ងន់​-​ស្រាល ១៤​នាក់​

​ម៉ាឡេស៊ី ៖ យោងតាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច​បានឲ្យដឹងថា យ៉ាងហោច​ណាស់​មាន​មនុស្ស​១៤​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ក្នុងនោះ​មាន​ទាំង​ភ្ញៀវទេសចរ មកពី​ប្រទេស​សឹង្ហ​បុរី ចិន និង​ថៃ នៅក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​មួយ កណ្ដាល​ទី​ក្រុងកូឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។​
Kolalubpur
​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នេះ បាន​កើតមានឡើង​នៅ​វេលា​ម៉ោង​៤​និង​២០​នាទី​ភ្លឺ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៤ ដោយ​ប្រភពព័ត៌មាន​ជាច្រើន​ពី​កន្លែងកើតហេតុ​បានបញ្ជាក់​ថា ជនរងគ្រោះ​ភាគច្រើន​មាន​អាយុ​ចន្លោះ​ពី ២២​ទៅ​៤០​ឆ្នាំ និង​មាន​ស្ដ្រី​ពីរ​នាក់ ដោយ​គ្រោយពី​កើតហេតុ ជនរងគ្រោះ​ទាំងអស់​ត្រូវបាន បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​៕​

មតិយោបល់