សៀមរាប ៖ នៅថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤វេលាម៉ោង៩.៣០នាទីព្រឹកមន្ត្រីប្រចាំការស្នាក់ការបរិស្ថានខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា៖ មានគោយន្តកន្ត្រៃចំនួន២គ្រឿងដឹកចំបើងបង្កប់ឈើធ្នង់ពីក្រោម។
ក្រោយពីទទួលបានព័ត៌មានមន្ត្រី ដែលនៅប្រចាំការក្នុងស្នាក់ការខ្វាវបានចុះស្ទាក់ឃាត់គោយន្តកន្ត្រៃចំនួនពីរគ្រឿងដែលដឹកចំបើងធ្វើការឆែកឆេរឃើញមានបង្កប់ឈើធ្នង់ពិតប្រាកដមែន ហើយបាននាំយកគោយន្តកន្ត្រៃទាំងពីរមកកាន់ស្នាក់ការខ្វាវធ្វើការវាស់វែង រាប់ឈើធ្វើកំណត់ហេតុដកហូតរក្សាទុកនៅស្នាក់ការខ្វាវ ហើយរាយការណ៏ជូនលោកនាយកដែនជំរកសត្វព្រៃបឹងពែរសៀមរាប។
ដោយចំនួនឈើសរុបចំនួន១៧ដុំដោយមានម្ចាស់គោយន្តកន្ត្រៃឈ្មោះ
១.ឈ្មោះ លី លៀង ភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅ ភូមិជ្រៃ ឃុំខ្វាវ ស្រុជីក្រែង ខេត្តសៀមរាប។
២.ឈ្មោះ ចែត ជ្រក់ ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅភូមិ ឃុំដូចគ្នា់។
តាមសំដីរបស់ម្ចាស់គោយន្តខាងលើបានឲ្យដឹងថា៖ ខ្លួនស៊ីឈ្នួលដឹកឈើឲ្យឈ្មោះ ផុន ភាស់ មានទីលំនៅភូមិជ្រៃ ឃុំខ្វាវស្រុកជីក្រែង ដឹកចេញពីភូមិជ្រៃ ទៅកាន់ភូមិស្រោងឃុំខ្វាវក្នុងតំលៃ១គោយន្ត៤០០០០រៀល។
មតិយោបល់